ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » បុរស​ល្មោភកាម​ចាប់​នារី​ម្នាក់​អាយុ​១៩​ឆ្នាំ​រំលោភ រត់គេច ជាង​៣​ខែ ចាប់បាន​នៅ​ខេត្តសៀមរាប​

បុរស​ល្មោភកាម​ចាប់​នារី​ម្នាក់​អាយុ​១៩​ឆ្នាំ​រំលោភ រត់គេច ជាង​៣​ខែ ចាប់បាន​នៅ​ខេត្តសៀមរាប​

​ខេត្តកណ្តាល ៖ បុរស​ល្មោភកាម​ម្នាក់​បាន​ចាប់រំលោភ​នារី​ម្នាក់​អាយុ​១៩​ឆ្នាំ រត់គេចខ្លួន​ជាង​៣​ខែ ត្រូវបាន​កម្លាំង​នគរបាល​ខេត្តកណ្តាល​សហការ​ជាមួយ​នគរបាល​ខេត្តសៀមរាប​ចាប់ខ្លួន​កាលពី​រសៀល ថ្ងៃទី​៧ ធ្នូ នៅ​ការដ្ឋាន​បុរី​រដ្ឋបាល​ខេត្តសៀមរាប ស្ថិតនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប និង​នាំខ្លួន​មក​ប្រគល់ឱ្យ​សាលាដំបូង​ខេត្តកណ្តាល​ចាត់ការ​តាមច្បាប់​។​

 
​ជន​ត្រូវ​ចោទ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ​សែម រ៉េ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​ដំបង ឃុំ​កំពង់ចម្លង ស្រុក​ខ្សាច់កណ្តាល ។​

 
​ការចាប់ខ្លួន​ជន​ត្រូវ​ចោទ​ខាងលើ​ធ្វើឡើង​តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់លោក​លឹម សុគ​ន្ថា ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកណ្តាល ដោយ​ចោទ​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​នារី​ម្នាក់​អាយុ​១៩​ឆ្នាំ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៧ កញ្ញា ២០១៥​។​

 
​ក្រោយពី​ជន​ត្រូវ​ចោទ​បាន​ចាប់​នារី​រងគ្រោះ​រំលោភ​រួច បានគេច​ខ្លួន​ទៅ​ស្នាក់នៅ​ខេត្តសៀមរាប​រហូតមក​៕sfsss sfs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya