ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​មន្ទីរ ជូ សុធី បង្កើត​កុងត្រួលជជុះ​នៅ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​ស្វាយរៀង ​

ប្រធាន​មន្ទីរ ជូ សុធី បង្កើត​កុងត្រួលជជុះ​នៅ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​ស្វាយរៀង ​

ស្វាយរៀង​៖ អំពើពុករលួយ និង​ការិយាល័យ​អនាធិបតេយ្យ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​កើតមានឡើង​យ៉ាងធ្ងន់ធ្ងរ​នៅ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ស្វាយរៀង​ដោយ​មាន​លោក ជូ សុធី ជា​ប្រធាន​មន្ទីរ ។​

​ប្រភព​បានឲ្យដឹងថា ទោះ​បី​រាជរដ្ឋាភិបាល​បាន​ធ្វើ​កំណែរ​ទំរង់ និង​លុបបំបាត់​អំពើពុករលួយ​ទៅលើ​គ្រប់​វិស័យ​ក៏ដោយ ប៉ុន្តែ​សម្រាប់​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ស្វាយរៀង​តាំងពី​ពេលមុន រហូតមកដល់​ពេល​បច្ចុប្បន្ន​គឺ​ការប្រព្រឹត្ត​អំពើ​ពុក​លួ​យ ដែល​ធ្វើឡើង​ដោយ​លោក​ប្រធាន​មន្ទីរ ជូ សុធី និង​មន្ត្រី​ជំនិត​របស់​គាត់​នៅ​តែ​បន្ត​មាន​ដដែល ។ ការប្រព្រឹត្ត​អំពើពុករលួយ​របស់​លោក​ប្រធាន​មន្ទីរ ជូ សុធី និង​បក្សពួក​គឺ​ធ្វើឡើង​តាមរយៈ​ការដាក់​កុងត្រូលជជុះ​នៅក្នុង​មន្ទីរ​ដើម្បី​យកប្រាក់​ពី​តាម​បណ្តា​មន្ទីរ រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ និង​ក្រុមហ៊ុន​ដែលជា​អ្នក​ទទួល​ផ្គត់ផ្គង់​ឲ្យទៅ​មន្ទីរ​អង្គភាព​របស់​រដ្ឋ​នោះ ។​

​ប្រភព​បានឲ្យដឹងថា មន្ទីរ​អង្គភាព​និង​ក្រុមហ៊ុន​ជាច្រើន​ដែល​ត្រូវរ​ត់​ឯកសារឆ្លង​កាត់​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ស្វាយរៀង​ដើម្បី​ទូទាត់​ថវិកា​ឬ​ដក​សាច់ប្រាក់​រេ​ជ្ជទ័យ និង​ថវិកា​ផ្សេងៗ គឺ​ត្រូវតែ​ចំណាយ​ថវិកា​ផ្តល់​ជូន​ទៅ​មន្ត្រី​ជំនាញ​ការិយាល័យ​ថវិកា ប្រធាន អនុប្រធាន​ការិយាល័យ​ថវិកា និង​ប្រធាន អនុប្រធាន​មន្ទីរ ដោយ​ជៀស​ពុំរួច ។ ហើយ​ប្រសិនបើ​មន្ទីរ​អង្គភាព ប្ញ ក្រុមហ៊ុន​ដែល​មិន​ផ្តល់​លុយ​ជូន​មន្ត្រី​ជំនាញ​របស់​មន្ទីរ​សេដ្ឋកិច្ច និង​ហិញ្ញ​វត្ថុ​ខេត្តស្វាយរៀង​តាម​ឋានានុក្រម​ទេ ឯកសារ​ទាំងនោះ​ប្រាកដជា​មាន​ភាពយឺតយ៉ាវ ប្ញ​ក៏​ត្រូវកែ​ឯកសារ​ជាច្រើន ។​

​ប្រភព​បានឲ្យដឹង​ថា​ការចំណា​យ​ថវិកា​ក្រោម​តុ​ជូនទៅ​មន្ត្រី​ទាំង​តូច​ទាំង​ធំ​នៅ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ស្វាយរៀង​ក្នុង​ការ​រត់​ឯកសារ​ម្តងៗ គឺ​ត្រូវ​ចំណាយ​យ៉ាងតិច 6% ទៅ 10% តាម​ចំនួន​ទឹកប្រាក់​តិច​ប្ញច្រើ​ន បើ​ទឹកប្រាក់​ច្រើន​គិត​ជា​ភាគរយ​ត្រូវ​ចំណាយ​តិច បើ​ទឹកប្រាក់​តិច​គិត​ជា​ភាគរយ​ត្រូវ​ចំណាយ​ច្រើន ។ ការទាមទារ​ប្រាក់​ទឹកតែ​ពី​សំណាក់​មន្ត្រី​ថ្នាក់ដឹកនាំ​មន្ទីរ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​ខេត្ត​ស្វាយរៀង​គឺ​យក​ទឹកតែ​ស្ទើរ​គ្រប់​ប្រភេទ​ទឹកប្រាក់ លើកលែង​តែ​ការចំណាយ​លើ​បន្ទុក​បុគ្គលិក និង​សោហ៊ុយ​ទូទាត់​ក្នុងប្រទេស​ចេញ​តែ​ប៉ុណ្ណោះ ក្រៅពី​នោះ​សុទ្ធតែ​ត្រូវ​ចំណាយ​ទឹកតែ​ទាំងអស់ ។​

​ទាក់ទង​ព័ត៌មា​នេះ​អ្នកយកព័ត៌មា​ន​យើង​បាន​សំភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​លោក​ប្រធាន ជូ សុធី ហើយ​ត្រូវបាន​រូបគាត់​បដិសេធ​ថា​មិន​បាន​យក​លុយ​ទឹកតែ​ពី​អ្នករត់​ឯកសារ​ដូច​ការរិះគន់​ខាងលើ​ទេ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya