ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » មេក្លោង​ករណី​ចាប់​កុមារី​ជំរឹត​ទារប្រាក់​នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​ជា​គូកន​និង​នារី វ៉ន សា​វី មិន​អាច​គេច​រួច​ពី​សំណាញ់​ច្បាប់ ​

មេក្លោង​ករណី​ចាប់​កុមារី​ជំរឹត​ទារប្រាក់​នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​ជា​គូកន​និង​នារី វ៉ន សា​វី មិន​អាច​គេច​រួច​ពី​សំណាញ់​ច្បាប់ ​

កំពង់ចាម​៖ ក្នុង​កិច្ច​ប្រតិបត្តិការ​ប្រទាក់ក្រឡា​របស់​បណ្តាញ​នគ​របាល​ខេត្តកំពង់ចាម​និង​បណ្តា​ខេត្ត​នានា ថ្ងៃទី​8​ខែ​12​ឆ្នាំ​2015 ម៉ោង​10​និង​40​នាទី​កម្លាំង​ប្រដេញ​នគរបាល​ស្រុក​ព្រៃឈរ​សហការ​ជាមួយ​
​កម្លាំង​ប៉ុស្តិ​រដ្ឋបាល​ត្រពាំង​ព្រះ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​គូកន​និង​នារី វ៉ន សា​វី ។​
​នៅ​ថ្ងៃ ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្តីពី​ករណី​ចាប់​ក្មេងស្រី​ម្នាក់​ឈ្មោះ លីហ្សា អាយុ ៩​ឆ្នាំ ដើម្បី​ជំរិត​ទារប្រាក់​។ លុះ​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ នគរបាល​ខេត្ត​កំពង់ចាម បាន​ចាប់​ជនល្មើស ជា​នារី​ម្នាក់​ដែល​បាន​ចាប់ជំរិត​ក្មេងស្រី ត្រូវជា​ក្មួយជីដូនមួយ​របស់ខ្លួន ជា​ថ្នូរ​និង​ប្រាក់​១០០​ដុល្លារ និង​១​លាន​៥​សែន​រៀល រួម​និង​ការ​លួច​យក ម៉ូតូ​សេ​១២៥ ឆ្នាំ​២០១៣ មួយ​គ្រឿង​របស់​ឪពុក​ក្មេងរងគ្រោះ ដែល​ត្រូវ​ជា​បងថ្លៃ​ជីដូនមួយ​របស់​ជនល្មើស ។​
​ហេតុការណ៍​ចាប់ជំរិត នោះ​បាន​កើតឡើង នៅ​រសៀល​ម៉ោង​៤ ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​ទួល​ទ្រា​ត្បូង ឃុំ​ជប់ ស្រុក​ខេត្ត ត្បូងឃ្មុំ​។ ក្រោយ​កើតហេតុ​ភ្លាមនោះ ឪពុក​ក្មេងស្រី​រងគ្រោះ​បាន​មក​ដាក់ពាក្យ​ប្តឹង នៅ​នគរបាល​ស្រុក​ត្បូងឃ្មុំ និង បន្ទាប់​ពី​សង្ស័យថា ជនល្មើស​កំពុង​លាក់ខ្លួន​នៅ​ក្រុង​កំពង់ចាម គាត់​បាន​មកប្តឹង​នគរបាល​ក្រុង​កំពង់ចាម​បន្ថែមទៀត ។ បន្ទាប់​ពី ស្តាប់​របាយការណ៍ និង​វិភាគ​ហេតុផល បាន​ច្បាស់លាស់ លោក​ឧត្តមសេនីយទោ បែន រត្ន័ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បាន​ណែនាំ​មន្ត្រី​ជំនាញ ដោយ​ប្រគល់​ភាកិ​ច្ច​ជូន​លោក​វរសេនីយ៍ឯក ហេង វុទ្ធី ស្នងការរង​នគរបាល​ខេត្ត កំពង់ចាម ដឹកនាំ​កម្លាំង​ផ្ទាល់ ចេញ​ប្រតិបត្តិការ​ពិសេស រាយ​បណ្តាញ​ប្រទាក់​ក្រឡា ក្នុង​ខេត្ត និង​សហការ​ជាមួយ​កម្លាំង​ជំនាញ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ធ្វើយ៉ាងណា​បំផ្លាញ​ករណីនេះ​អោយខាងតែបាន ពិសេស​ធានា​សុ​វត្តិភាព​ជនរងគ្រោះ ដើម្បី​បាន​ជួបជុំ​ឪពុកម្តាយ​វិញ​។ ដោយ​មាន​ការសហការ​ល្អ និង​ទាន់​ពេលវេលា ពី​ឪពុក​ជនរងគ្រោះ នៅវេលា​ម៉ោង​៣​រសៀល​នេះ កម្លាំង​ប្រដេញ​របស់​នគរបាល ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម បាន​ស្ទាក់ចាប់​ជនសង្ស័យ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ស្រ​ង៉ែ ដោយ​ចាប់​បាន​ជនល្មើស​ម្នាក់ ជា​ស្ត្រី​ក្នុង​បណ្តឹង ឈ្មោះ វ៉ន សា​វី អាយុ​២៤​ឆ្នាំ នៅ​ភូមិ​កំពង់​ក្តី ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ដែល​ត្រូវជា​ប្អូន​ជីដូនមួយ​របស់​ម្តាយ​ជនរងគ្រោះ និង​រំដោះ​កុមារ​រងគ្រោះ ត្រឡប់មកវិញ ដោយ​សុវត្ថិភាព ប៉ុន្តែ​គូកន​វា បាន​គេចខ្លួន តែ​កម្លាំង​ប្រដេញ​កំពុង​តាម​ប្រមាញ់​។​
​ជនល្មើស និង​ម៉ូតូ​ត្រូវបាន​នាំ​ខ្លួន មកកាន់​ស្នងការដ្ឋាន​នគរបាល ខេត្ត​កំពង់ចាម ដើម្បី​អនុវត្ត​និតិ​វិធី និង​បាន​បញ្ជូន​បន្ត ទៅ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ជា​ម្ចាស់​ករណី​ដើម្បី​ចាត់ការ​បន្ត ។ ឯ​ជនរងគ្រោះ នគរបាល​ខេត្ត​កំពង់ចាម បាន​ទាក់ទង​ទៅ​អាណាព្យាបាល អោយមក​ទទួលយក​ទៅ​បីបាច់​ថែរក្សា​វិញ​។​
​លោក ឧត្តមសេនីយទោ​ស្នងកា​រ បាន​មានប្រសាសន៍​ឲ្យដឹង​ដែរថា ជនល្មើស​ត្រូវ​ប្រឈម​នឹង​មាត្រា​២៥៣ ២៥៤ នែ​ច្បាប់ព្រហ្មទណ្ឌ​ស្តីពី​ស្ថាន​ទម្ងន់ទោស ត្រង់ចំណុច​៣ ចែង​ថា​ជន​ណា​ប្រព្រឹត្ត​ក្នុង​គោលដៅ​ជំរិត​យក​ទ្រព្យសម្បត្តិ ឬ​ទាមទារ​អោយ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ ត្រូវ​ផ្តន្ទាទោស​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ​។ ប៉ុន្តែ​បើ​តាម​មាត្រា​២២ នៃ​ច្បាប់​ប្រឆាំង​ការជួញដូរ​មនុស្ស​ជន​នេះ ត្រូវ​ជាប់ទោស​អស់​មួយ​ជិវិត​ព្រោះ​ច្បាប់​បានចែង​ថា បុគ្គល​ដែល​ចាប់​បង្ខាំង​ជន​ដទៃ ដោយ​គ្មាន​អំណាច​ផ្លូវច្បាប់ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​១​ជីវិត ក្នុងករណី​១ ធ្វើ​ទារុណកម្ម ឬ​អំពើ​ឃោ​ឃៅ ២ បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់ ៣ ប្រព្រឹត្ត​ក្នុង​គោលដៅ​ជំរឹត​យកប្រាក់​៕

12316655_199148463757876_1646698115135425669_n 12359882_199148457091210_3529865221883606355_n 12360074_199148470424542_1183582646996587533_n SP0052

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya