ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » ការស៊ើបអង្កេត​លើ​សំណុំរឿង​ឃាតកម្ម សម្លាប់​លោក វ៉ា​លី​យេ និង កូនៗ ៤​នាក់ ទទួលបាន​លទ្ធផល​ច្រើន​ ​

ការស៊ើបអង្កេត​លើ​សំណុំរឿង​ឃាតកម្ម សម្លាប់​លោក វ៉ា​លី​យេ និង កូនៗ ៤​នាក់ ទទួលបាន​លទ្ធផល​ច្រើន​ ​

កំពង់ស្ពឺ​៖ ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បាន​ប្រកាស​ឲ្យដឹង​ថា ការស៊ើបអង្កេត​ទៅលើ​សំណុំរឿង​ឃាតកម្ម​សម្លាប់​លោក វ៉ា​លី យេ និង កូនៗ​ទាំង​៤​នាក់ កាលពី​អំឡុង​ឆ្នាំ​២០១១ ទទួលបាន​តម្រុយ និង​លទ្ធផល​ជាច្រើន​ហើយ បន្ទាប់ពី​បាន​សួរ​ចម្លើយ​ពី​ប្រភព​មួយ​ចំនួន​នោះ​។ ក្នុងនោះ​មាន​បុគ្គល​មួយចំនួន នឹង​ក្លាយទៅជា​គោលដៅ​សំខាន់​ក្នុង​ការស៊ើបអង្កេត​ផងដែរ​។​
​លោក​ស្រី​ចៅ ក្លូ​ឌីន អង់​ហ្វ៊ូ (Claudine Enfoux) ចៅក្រម​ស៊ើបសួរ​បារាំង និង​ក្រុម​ការងារ​បាន​មកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដើម្បី​បន្ត​បើក​ការស៊ើបអង្កេត​ទៅ​លើ​ករណី​ឃាតកម្ម​សម្លាប់​លោក វ៉ា​លី​យេ ដែល​ជា​ជនជាតិ​បារាំង និង​កូនៗ​៤​នាក់​។​
​នៅ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ ស្ថានទូត​បារាំង បានបញ្ជាក់​ថា បេសកកម្ម​ស៊ើបអង្កេត​របស់​លោកស្រី ក្លូ​ឌីន អង់​ហ្វ៊ូ បានបញ្ចប់​ហើយ ហើយ​លោក​ស្រី ក៏​បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​ស្ថាប័ន​នគរបាល និង​យុត្តិធម៌ របស់​ប្រទេស​កម្ពុជា ដែល​បាន​ផ្តល់​កិច្ចសហការ​យ៉ាង​ពេញទំហឹង​។​
​ស្ថានទូត​បាន​បញ្ជាក់ទៀតថា ដោយ​មាន​ការសាកសួរ​ចម្លើយ និង​ការផ្ទៀងផ្ទាត់ ដែល​ត្រូវបាន​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​តុលាការ​បារាំង និង​កម្ពុជា បាន​ជួយ​ឲ្យមាន​ការរីកចម្រើន​ខ្លាំង ក្នុង​ការស៊ើបអង្កេត​សំណុំរឿង​នេះ ជា​ពិសេស​តាមរយៈ​ការ​ធ្វើ​កោសល្យវិច័យ​នៅ​ប្រទេស​បារាំង​។​
​ប្រភព​ដដែល​បាន​បន្តថា ដោយសារ​ការស្លាប់​របស់​គ្រួសារ​លោក វ៉ា​លី​យេ ត្រូវ​បាន​សន្និដ្ឋាន​ជា​ផ្លូវការ​ថា ជា​អំពើ​ឃាតកម្ម​នោះ ការស៊ើបអង្កេត នឹង​ផ្តោត​សំខាន់​ទៅលើ​បុគ្គល​មួយចំនួន ដែល​បាន​ផ្តល់​ចម្លើយ​ខុសៗ​គ្នា ក្នុងពេល​សាកសួរ​។ ការស៊ើបអង្កេត​នឹង​ត្រូវ​ធ្វើ​បន្ត​ប្រកបដោយ​តម្លាភាព​រវាង​ប្រទេស​ទាំង​ពីរ តាមរយ​:​ការវិភាគ​លើ​សំណាក​ថ្មីៗ​បន្ថែមទៀត​។​
​សព​របស់លោក វ៉ា​លី​យេ និង​កូនកាត់​ខ្មែរ​បួន​នាក់​របស់​លោក ត្រូវ​គេ​បាន​រកឃើញ​នៅក្នុង​រថយន្ត​ដែល​លិច​នៅ​ក្នុង​ស្រះ​ទឹក ក្រោយ​ផ្ទះ​របស់​គាត់ កាលពី​ខែ​មករា ឆ្នាំ​២០១២ ពោល​បួន​ខែ​បន្ទាប់​ពី​ការ​បាត់​ខ្លួន​។ លោក ឡូ​រ៉ង់ វ៉ា​លី​យេ បាន​ចូលមក​រស់នៅ​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០០០ និង រៀការ​ជាមួយ​នារី​ខ្មែរ ហើយ​បន្ត​រស់នៅ​ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។ ភរិយា​លោក វ៉ា​លី យេ បាន​ស្លាប់​នៅ​ក្រោយ​ពេល​សំរាលកូន​ទី​៤៕
12310580_551194135058186_9099553878920188559_n 12347728_551194158391517_3367700395052723408_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya