ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​យុវជន​ម្នាក់ ករណី​គាស់​តូប​លួច​យក​ទូរស័ព្ទ ១០២​គ្រឿង​

ឃាត់ខ្លួន​យុវជន​ម្នាក់ ករណី​គាស់​តូប​លួច​យក​ទូរស័ព្ទ ១០២​គ្រឿង​

​ភ្នំពេញ ៖ នៅ​ម៉ោង​១​និង​៣០​នាទី រំលង អា​ធ្រា​ត្រ ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ នេះ​កម្លាំង​នគរបាល ខណ្ឌ​ប៉ុស្តិ៍​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​លួច​គាស់​តូប​យក​ទូរស័ព្ទ​១០២​គ្រឿង ។​

 

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ចំណុច​ស្តុ​ប​នា​ងគ​ង្ហី​ង ផ្លូវ​លេខ​១៨២ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ពីបទ​លួច​គាស់​តូប​យក​ទូរស័ព្ទ ប្រព្រឹត្ត​នៅ​ចំណុច​តូប​លេខ​E៣៩-៤០ ផ្សារ​ឃ្លាំង រំសេវ ផ្លូវ​ម៉ៅ​សេទុង ក្រុមទី​៥០ ភូមិ​៨ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៤-១២-២០១៥ វេលា​ម៉ោង​ប្រហែល ២​រំលង​អា​ធ្រា​ត្រ​។​

 

​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ម៉េង លី ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រៀន​ជួសជុល​ទូរ ស័ព្ទ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេ់​២៦៥ សង្កាត់​ទឹក ល្អក់​ទី​៣ ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ​។ ដោយឡែក ជនរងគ្រោះ ឈ្មោះ ឃុ​ត សុខ​កេង ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ជួស​ជុស ទូរស័ព្ទ ស្នាក់​នៅផ្ទះ​លេខ​៧ ផ្លូវ​លេខ​៧ បូរី​ស្រេង គង់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ​។​

 
​សូមបញ្ជាក់​បញ្ជាក់ថា នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​១០​យប់ ជន​រង គ្រោះ​បាន​បិទទ្វារ​តូប ហើយ​បាន​ទៅ​សំរាក​នៅផ្ទះ ម៉ោង​ប្រហែល​៦ ព្រឹក​ថ្ងៃទី​០៤​ខែធ្នូ ឆ្នាំ​២០១៥ ជនរងគ្រោះ​បានមក បើក​តូប ស្រាប់តែ​ឃើញ​មានការ​គាស់​ទ្វារ និង បាត់​សំភារៈ​នៅក្នុង​តូប ហើយ​បាន ប្តឹង​មក​សមត្ថ កិច្ច ។ លុះ​នៅ​ថ្ងៃទី​០៨​ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង ប្រហែល ១​និង​៣០​នាទី​រំលង អា​ធ្រា​ត្រ ជនរងគ្រោះ បាន​ប្រទះឃើញ​ជនសង្ស័យ​ឈ្មោះ ម៉េង លី យក​យក​ទូរស័ព្ទ​មក​លក់ ក៏បាន រាយការណ៍​ប្រាប់​សមត្ថកិច្ច​យើង បាន​ចុះទៅ​ឃាត់ខ្លួន​ជន សង្ស័យ​រូបនេះ​តែម្តង​។​

 
​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ម៉េង លី កំពុង ឃាត់ខ្លួន​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌទួលគោក កំពុង សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់ ៕fsd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya