ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ចែកចាយ​គ្រឿងញៀន​ ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ចែកចាយ​គ្រឿងញៀន​ ​

កំពត ៖ នៅ​រសៀល​ថ្ងៃ​ទី ០៧ ខែ​ធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង ១៦​និង​៤៥​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច បាន​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់​ឈ្មោះ ខេង សំណាង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​និង​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន ។ -​ដោយឡែក​នៅ​ថ្ងៃ​ដដែល​នេះ​ផងដែរ វេលា​ម៉ោង​១៩​និង​៤៥​នាទី កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​បាន​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​មុខ​ផ្សារ​កំពង់ត្រាច លើ​ផ្លូវជាតិ​លេខ ៣១ ស្ថិតក្នុង​ភូមិ​កំពង់ត្រាច ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច​ខេត្ត​កំពត ឃាត់ខ្លួន​បាន​ក្មេង​ទំនើង​ម្នាក់​ឈ្មោះ ហេង សម្បត្តិ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ បាន​ពិនិត្យ​ទឹកនោម​មាន​សារធាតុ ញៀន​ក្នុង​ខ្លួន ។ ករណី​ទាំង​ពីរ​ខាងលើនេះ តាម​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី អ៊ិន ជីវ៉ា ស្នងការរង និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​បាន​អោយ​ឃាត់ខ្លួន និង​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់ ៕
12299311_198937677112288_1561295297149265923_n 12316639_198937680445621_2231641470330783940_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya