ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ក្រុមចោរ​មាន​១០​នាក់​បាញ់​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​MSX ទៅ​បាត់​ដោយ​សុវត្ថិភាព ​

ក្រុមចោរ​មាន​១០​នាក់​បាញ់​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​MSX ទៅ​បាត់​ដោយ​សុវត្ថិភាព ​

ភ្នំពេញ ៖​ស្នូល​គ្រាប់កាំភ្លើង​មួយ​គ្រាប់​បាន​ផ្ទុះ​ឡើង​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​ស​ម​ត្ថ​កិច្ច ខណៈ​ក្រុម​ចោរ​មួយក្រុម​មាន​គ្នា​ប្រហែល​១០​នាក់ បានធ្វើ​សកម្មភាព​ដេញ​បាញ់​ប្លន់​ម៉ូតូ​១​គ្រឿង​ម៉ាក​MSX​របស់​ជនរងគ្រោះ​ប្រុស​ស្រី​២​នាក់​បងប្អូន​បាន​សម្រេច នៅ​ម្តុំ​ផ្សារ​តាប៉ាង ហើយ​ជិះ​រត់គេច​ខ្លួន​ដោយ​សុ​វត្តិភាព ។​
​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​ទៀបភ្លឺ​ថ្ងៃទី​៨​ខែ​ធ្នូ​២០១៥​នៅ​ម្តុំ​ផ្សារ​តាប៉ាង តាម​បណ្តោយ​ផ្លូវ​១៣៦​ចំនុច​១៣៦​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។ ជនរងគ្រោះ​ទាំង​២​នាក់​នោះ​ទី​១​ឈ្មោះ​ផន សុវណ្ណ​រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដឹក​ប្អូនស្រី​ឈ្មោះ សុ​ភិន អាយុ​១៥ មុខរបរ​រត់​តុ នៅ​ពិភព​សាច់​អាំង​១៦៨ ។
​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​ទាំង​២​នាក់ បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ ពួកគេ​មាន​គ្នា​៤​នាក់​ស្រី​២​និង​ប្រុស​២​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក MSX ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 1EH 7935 និង​ស្កុក​ពី ពណ៌​ក្រហម ចេញពី​ធ្វើការ​នៅ​ក្លឹប ប្លូ​ហ្សូ​ន ស្ថិតនៅ​តាម​ផ្លូវ​លេខ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ គោលបំណង​នាំគ្នា​ទៅញុំ​ា​អាហារ​នៅ​មុខសណ្ឋាគារ​ណាហ្គា​វើ​រ លុះ​កំពុងធ្វើដំណើរ​តាមផ្លូវ បាន​មក​ដល់​ផ្សារ​តាប៉ាង ដែល​ជា​ចំណុច​ខាងលើ ស្រាប់តែ​មាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រមាណ​ជា​១០​នាក់​ជិះ​ម៉ូតូ​៥​គ្រឿង មាន​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គីនិច ម៉ូតូ​ម៉ាក​ស្កុក​ពី និង​ម៉ូតូ​២ គ្រឿង​ទៀត​មិន​ចាំ​ម៉ាក បាន​ជិះ​មក​ក្បែរ​ហើយ​ក៏​ធ្វើ​សកម្មភាព​ដោយ​ដក​កាំភ្លើងខ្លី​បាញ់​គំរាម​១​គ្រាប់​តែ​មិន​ត្រូវ​ជនរងគ្រោះ​ទេ ហើយក៏​មិន​មាន​អ្នករងរបួស​នោះ​ដែល ដោយ​ធ្វើ​ជនរងគ្រោះ​ភ័យ​រត់​ចោរ​ម៉ូតូ ពេក​នោះ​ជនសង្ស័យ​បាន​លើកយក​ម៉ូតូ​ជនរងគ្រោះ​ជិះ​ទៅ​បាត់​ដោយ​សុវត្ថិភាព ។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣​ឲ្យជួយ​អន្តរាគមន៍​ផង​ដែរ ៕

12308299_447382992113463_5737689276310677176_n 12342636_447383005446795_2052335737675987313_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya