ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » បើកឡាន​ដាច់​កាឡេ​បុក​តៀម​១​ពេញទំហឹង មនុស្ស​ម្នាក់​ស្លាប់ ៥​នាក់​របួសធ្ងន់​ស្រាល ​

បើកឡាន​ដាច់​កាឡេ​បុក​តៀម​១​ពេញទំហឹង មនុស្ស​ម្នាក់​ស្លាប់ ៥​នាក់​របួសធ្ងន់​ស្រាល ​

កំពង់ឆ្នាំង ៖​ហេតុការណ៍ នេះ​បាន​កើតឡើង​នៅ​ក្នុងភូមិ​ក្បាលថ្នល់ ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៣ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៨​និង​១១៩​។​
​សមត្ថកិច្ច នៅ​កន្លែងកើតហេតុ​បានអោយដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ យូ សា​បឿន អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​ផ្សារ ស្រុក​បរិបូរណ៍​។ មុនពេល​កើតហេតុ​គាត់​កំពុង​អង្គុយ​ក្នុង​តៀម​ចាំ​ហៅ​រថយន្ត​ជិះ​ទៅ ក្រុងភ្នំពេញ ស្របពេល​នោះដែរ​មាន​រថយន្ត​ISUZU​មួយ​បាំង​កន្លះ​ពណ៌​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ ភ្នំពេញ​2E-4156 បើកបរ ពី
ខេត្ត​ប៉ៃលិន​ទៅ​ភ្នំពេញ ដែល​ផ្ទុក​មនុស្ស​ពេញ​បាន​បើក​យ៉ាង​លឿន​មកដល់​ចំណុចកើតហេតុ ខណៈនោះ​រថយន្តបាន​ដាច់​កាឡេ​ខាងឆ្វេង ហើយ​រេ​ចង្កូត​មក​បុក​តៀម​ពេញទំហឹង​បណ្តាលអោយ​ស្ត្រី​រងគ្រោះ​ស្លាប់ ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ ចំណែក​អ្នកដំណើរ​នៅលើ​រថយន្ត​៥​នាក់​បាន​ធ្លាក់​រាយប៉ាយ​ពេញ​ផ្លូវ​រង របួសធ្ងន់​ម្នាក់​ស្រាល​
៤​នាក់​។
​ក្រោយពេល កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។ ចំពោះ​អ្នករងរបួស​ធ្ងន់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​មកកាន់​មន្ទីរពេទ្យ បង្អែក​ខេត្ត និង​អ្នករងរបួស​ស្រាល​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក បរិបូរណ៍​ដើម្បី​សង្គ្រោះ​ព្យាបាល​។ ចំណែក​សព​ស្ត្រី​រងគ្រោះ​សមត្ថកិច្ច​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ ធ្វើបុណ្យ​ទាន​នៅ​លំនៅដ្ឋាន​តាម​ប្រពៃណី​។ រីឯ​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​អូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​បរិបូរណ៍​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​ចរាចរណ៍ ខេត្ត​និង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya