ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » មនុស្ស​៥​នាក់​ស្លាប់​បន្តបន្ទាប់​គ្នា​និង​៣១​នាក់​កំពុង​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ សង្ស័យ​ពុល​សាច់​ឆ្កែ

មនុស្ស​៥​នាក់​ស្លាប់​បន្តបន្ទាប់​គ្នា​និង​៣១​នាក់​កំពុង​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ សង្ស័យ​ពុល​សាច់​ឆ្កែ

ក្រចេះ​៖ យ៉ាង​ហោ​ចណាល់មាន​មនុស្ស​ចំនួន​៥​នាក់​បាន​ស្លាប់​បន្តបន្ទាប់​គ្នា និង​៣១​នាក់​ផ្សេង​ទៀត​កំពុង​ជួយ​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​ស្រុក​ស្នួល ដែល​ករណី​ត្រូវបាន​គេ​អះអាង​ថា​កើតឡើង​ក្រោយ​ពី​ពួកគេ​បាន​ទទួលទាន​សាច់​ឆ្កែ​។ ហេតុ​ការគួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​ចាប់​តាំងពី​ព្រឹក​ថ្ងៃ​ទី​៦​រហូត​ថ្ងៃទី​៧​ខែ​ធ្នូ​ឆ្នាំ​២០១៥ ស្ថិតនៅក្នុង​ភូមិ​ស្នួល​កើត ឃុំ​ស្នួល​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​។ លោក​ចាន់​សុខ​គីម អធិការ​នគ​បាល​ស្រុក​ស្នួល​បាន​និយាយ​ឲ្យដឹង ករណី​ដែល​បណ្តាលឲ្យ​មាន​អ្នកស្លាប់​ចំនួន​៣​នាក់​និង​៣១​នាក់​ទៀត​កំពុង​ជួយសង្គ្រោះ​ទោះបីជា​មិនទាន់​មាន​លទ្ឋិ​ផលពី​មន្ទីរពិសោធន៏ ប៉ុន្តែ​សមត្ថកិច្ច​បាន​អះអាង​ជា​ជំហាន​តំបូង​គឺ​បណ្តាលមកពី​ពុល​សាច់​ឆ្កែ​។ លោក​ចាន់​សុខ​គីម​បាន​បន្ត​ឲ្យដឹង​ថា​តំបូង​ឡើង​ផ្តើមចេញ​ពី​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​យក​ឆ្កែ ដែល​គេ​បំពុល​ទៅធ្វើ​ម្ហូប ហើយ​ទទួលទាន ក្រោយពី​ទទួល​ទាន​រួច បាន​ប៉ុន្មាន​ម៉ោង​បុរស​រូប​នោះ​ក៏​បាន​ស្លាប់ នៅ​និង​កន្លែង ។​ប៉ុន្តែ​ការស្លាប់​របស់​គាត់​មិន​អ្នកណា​ភ្ញាក់ផ្អើល ទេ​ដោយ​គេ​នឹកស្មានថា​គាត់​មាន​ជំងឺលើសឈាម​។ លោក​អធិការ​បាន​បន្ត​ឲ្យដឹងថា ក្រោយពី​ការស្លាប់​របស់​បុរស​វ័យ​ចំណាស់ ក្រុមគ្រួសារ​សាច់ញាតិ​បាន​រៀបចំ​ពិធី​បុណ្យសព ព្រមទាំង យក​សាច់​ឆ្កែ​ដែល​គាត់​ធ្វើ​ពី​ព្រឹក មក​ធ្វើ​ម្ហូប​ចែកជូន​ភ្ញៀវកំដរ​រោង​ទទួលទាន​ពេលយប់ ហើយ​ក៏​បណ្តាលឪ្យ​មាន​មនុស្ស​ស្ត្រី​ចំនួន​២​នាក់​ថែម​ទៀត​បាន​ស្លាប់​និង​មាន​មនុស្ស​ជាច្រើន​អ្នក​ទៀត​បាន​ពុល​ជា​បន្តបន្ទាប់​ត្រូូវ​ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ប្រភព​មួយ​ផ្សេងទៀត​បាន​និយាយ​ឲ្យដឹងថា នៅ​និង​កន្លែងកើតហេតុ គេ​បាន​យក​ក្រឿង​ក្នុង​ឆ្កែ ដែល​គេ​យក​ទៅ​ធ្វើ​ម្ហូប នោះ បោះ​ឲ្យ​កូន​ឆ្កែ​ស៊ី រំពេច​ន៏​នោះ​កូន​ឆ្កែ​នោះ​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​ផងដែរ​។ ករណី​នេះ​ក្រុម​គ្រូពេទ្យ​បាន​យក​សាច់​ឆ្កែ​ដែល​សេសសល់​រួមទាំង​ស្រាស ដែល​ជនរងគ្រោះ​បាន​ទទួល​ទៅ​ធ្វើ​ការពិសោធ​ន៏​តែ​លទ្ឋផល​យ៉ាង​ណា​មិន​ទាន់​ត្រូវបានប​ញ​ញ​ចាក់​ឡើយ​។ នេះ​គឺជា​លើក​ទី​២​ហើយ​សម្រាប់​ខេត្ត​ក្រចេះ​ដែល​បាន​ជួប​ហេតុ​ការពុល​ស្រដៀង​គ្នា​បាន​កើតឡើង បង្ក​ឲ្យមាន​អ្នក​ស្លាប់​និង​រងគ្រោះ​។ កាលពី​ថ្ងៃ​ទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៥ នៅក្នុង​ពិធី​បុណ្យសព​ក្នុងភូមិ​អាចា​ថ្នោល ឃុំ​សំបូរ​ស្រុក​សំបូរ​ខេត្តក្រចេះ​គឺមាន​មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់ និង​៣១​នាក់​បាន​ពុល​ស្រាស​ក្នុង​ពិធី​បុណ្យសព​៕ ឌឹ​ម សឿន​

12346675_146753372354799_1911557426_n 12351120_146753522354784_1262058427_n 12357977_146753555688114_1740581054_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya