ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ម្នាក់​ត្រូវបាន​នគរបាល​ប៉ុស្តិ​និង​កម្លាំង​ប្រជា​ការពារ​សង្កាត់​ឫស្សីកែវ ឃាត់ខ្លួន​ ​

ជនសង្ស័យ​ម្នាក់​ត្រូវបាន​នគរបាល​ប៉ុស្តិ​និង​កម្លាំង​ប្រជា​ការពារ​សង្កាត់​ឫស្សីកែវ ឃាត់ខ្លួន​ ​

ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​នគរបាល​ប៉ុស្តិ៏​និង​កម្លាំង​ប្រជា​ការពារ​សង្កាត់​ឬ​ស្សី​កែវ ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៧​ធ្នូ​នេះ ក្រោយពី​រូបគេ​បាន​ប្រព្រឹត្ត​ហិង្សា ដោយ​ចេតនា​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​០៦​ធ្នូ​នេះ ឆ្នាំ​២០១៥​នៅ​ចំណុច​ក្រុម​១២​ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​។​
​សមត្ថកិច្ច​បានឲ្យដឹង​ថា​ជនដៃដល់​ឈ្មោះ នូ ចិ​ត្រា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ក្រុម​ទី​១២​ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ទុន សំអាត ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ ស្នាក់នៅ​ភូមិ​កើតហេតុ​ជាមួយគ្នា​។​
​ប្រភព​ពី​ប្រពន្ធ​ជនរងគ្រោះ​បានឲ្យដឹងថា នៅ​ថ្ងៃកើតហេតុ ប្តី​របស់​គាត់​រួមទាំង​គាត់​បាន​កំពុង​លក់ដូរ​នៅ​មុខ​ផ្ទះ​ជាធម្មតា ស្រាប់តែ​ជនសង្ស័យ​បាន​យក សំបក​ដប​ទឺកត្រី​គប់​មក​លើដំបូ​ល​ផ្ទះ​ដោយ​មិន​ដឹង​ពី​មូលហេតុ ហើយ​ភ្លាម​នោះ​ដែរ​ដោយ​មាន​ការតបត​សម្តី​គ្នា ជនសង្ស័យ​បាន​ស្ទុះ​ចូល​ទៅ​វាយ​ប្តី​គាត់​បណ្តាលអោយ​បែកក្បាល​។ ដោយ​មិន​គិត​ច្រើន​រូប​គាត់​ជា​ប្រពន្ធ​ក៏​បាន​នាំ​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​សម្តេចឪ រួច​ក៏​ដាក់​ពាក្យបណ្តឹង​តែម្តង​។​
​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ​ដើម្បី​ធ្វើការ​សាកសួរ​និង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

10403684_198926147113441_4981324913001308029_n 12346459_198926137113442_7018260421820740478_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya