ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » យុវជន​២​នាក់ ជិះ​ម៉ូតូ​ដួល​ត្រូវ​រថយន្ត​កិន​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

យុវជន​២​នាក់ ជិះ​ម៉ូតូ​ដួល​ត្រូវ​រថយន្ត​កិន​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

​ខេត្តកណ្ដាល ៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ជិះ​ម៉ូតូ​ដួល​ខ្ទាត​មក​ទ្រូងផ្លូវ​ត្រូវ​រថយន្ត​បើក​ស្រប​ទិស​កិន​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៥​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៣-២៤​មុខ​ភូមិ​ព្រៃ​ស្វាយ​ឃុំ ក្រាំង​ម្កាក់ស្រុក​អង្គស្នួល​ខេត្តកណ្តាល ។​

 

​ប្រភពពី​ប៉ូលិស​ចរាចរណ៍​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក ស្មាស់​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ មាន រតនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​ជួន ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល មុខរបរ​កម្មករ គ្មាន​មួក គ្មាន​កញ្ចក់ និង​ឌុប​ឈ្មោះ លូត ពិសិដ្ឋ ភេទ​ប្រុស​អាយុ ២៥​ឆ្នាំ ទីលំនៅ ភូមិ​ត្រពាំងរ​វៀ ឃុំ​ត្រពាំងរ​វៀ ស្រុក បរសេដ្ឋ​ខេត្ត កំពង់ស្ពឺ មុខរបរ កម្មករ បើក​ពី​ទិស​ខាងលិច​មក​ទិសខាងកើត មកដល់​ចំណុច​ខាងលើ​បាន​ដួល​ទៅលើ​ទ្រូង​ថ្នល់ ស្របពេលនោះ ក៏មាន​រថយន្ត​០១​គ្រឿង​ម៉ាក ហ៊ី​យិន​ដាយ​ពណ៌ ស​-​ខៀវ​-​លឿង ពាក់​ស្លាក​លេខ ក ៥៨៩០.​ភព​៣ ជា​ប្រភេទ​រថយន្ត​ស៊ីទែន ក្រុមហ៊ុន​ប្រេង M P L ដែល​បើក​ស្រប​ទិស បាន​ជ្រុល​ទៅ​កិន​អ្នកជិះ​ម៉ូតូ​ពីក្រោយ​ស្លាប់​ភ្លាមៗ​តែម្ដង និង​អ្នកបើក​ម៉ូតូ​របួស​បាក់​ភ្លៅ​ខាងស្តាំ រីឯ​ខូច​ម៉ូតូ​បន្ដិច​បន្តូច​។ ចំណែក​អ្នកបើករថយន្ត​រត់គេច​ខ្លួន​បាត់​។​

 
​ក្រោយ​កើតហេតុ​ចំពោះ​មធ្យោបាយ​ពាក់ព័ន្ធ​ត្រូវបាន​យកមក​រក្សាទុក​នៅ អធិការដ្ឋាន ដើម្បី កសាង​សុំ​ណំ​រឿង​នឹង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕sff sds

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya