ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ក្រុមចោរប្លន់​ប្រដាប់អាវុធ​ប្លន់​កក្រើក​ជាច្រើនលើក នៅក្នុង​ស្រុក​ទឹកឈូ ខេត្ត​កំពត

ក្រុមចោរប្លន់​ប្រដាប់អាវុធ​ប្លន់​កក្រើក​ជាច្រើនលើក នៅក្នុង​ស្រុក​ទឹកឈូ ខេត្ត​កំពត

​កំពត​៖ ក្រុម​ចោរ​មួយក្រុម តែង​មាន​គ្នា​ពីរ​ទៅ​៣​នាក់​បាន​ធ្វើ​សកម្មភាព​ប្លន់​ប្រជាពលរដ្ឋ​ផ្ទួនៗ​គ្នា​តាម​បណ្តារ​ស្រុក ក្នុង​ខេត្ត​កំពត ហើយ​បាញ់​គំរាម​សម្លាប់​មកលើ​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​និង​ប្លន់​យក ទ្រព្យសម្បត្តិ​រួច​គេចខ្លួន​បាត់​យ៉ាង​សុវត្ថិភាព ដោយ​មិន​ញញើត​ពី​សមត្ថកិច្ច​នោះឡើយ ។​
​ជាក់ស្តែង កាលពី ថ្ងៃអាទិត្យ ទី​៦​ធ្នូ​វេលា​ម៉ោង​៧​យប់​ថ្មីៗ​នេះ ស្ថិតនៅ​ភូមិ​កំពង់​នង់ និង​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ក្នុង​ខេត្ត​កំពត មាន​ករណី​ប្លន់​បាន​កើតឡើង ។​
​តាម​ការ​ឲ្យដឹង​ពី​លោក យី វណ្ណា នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កូន​សត្វ បាន​ប្រាប់ឲ្យដឹង​ថា ករណី​ក្រុម​ចោរប្លន់​ប្រដាប់អាវុធ​AK​បានធ្វើ​សកម្មភាព​ប្លន់​ច្រើនលើក​កាលពី​ថ្ងៃ​មុន​នៅ​ម៉ោង​៦​និង​៤៥​នាទី  លើ​ជនរងគ្រោះ​ឈ្មោះ មឹង ស្រីមុំ ជា​អ្នកលក់​ត្រី ភេទ​ស្រី អាយុ​៣០ នៅ​ចំនុច​ភូមិ​កំពង់​នង់ ដោយ​ប្លន់​យក​បាន​ប្រាក់​៩០​ម៉ឺន​រៀល​.​និង​ខ្សែក​ផ្លាក់​ទីន​ទ្រព្យសម្បត្តិ​ចំនួន​ទៀត ។​
​ករណី​ទី​២​នៅវេលា​ម៉ោង​៧:០០​ថ្ងៃ​ដដែល​ប្លន់​លើ​ជនរងគ្រោះ​ឈ្មោះ ចាន់ អៀន​.​ភេទ​ស្រី​អ​យុ​៣២​ឆ្នាំ នៅ​ចំនុច​ភូមិ​កូន​សត្វ យក​បាន​ប្រាក់​២៨០.០០០ រៀល ខ្សែក​មាស​ចំនួន​ពីរ​ជី ហើយ​បាញ់​គំរាម​កន្លែងកើតហេតុ​ពីរ​គ្រាប់ រួច​រត់គេច​បាត់ស្រមោល​។​
​យ៉ាងណា​ក៏​ដោយ​មក​ដល់​ពេលនេះ​សមត្ថកិច្ច​នៅ​ទាន់​កំណត់​មុខសញ្ញា​បាន​នៅឡើយ​ទេ​។​
​គួរ​រំលឹក​ថា​ក្នុង​រយះពេល​ប្រមាណ​៤​ខែ​ចុង​ឆ្នាំ​២០១៥​នេះ ខេត្ត​កំពត មាន​ករណី​ចោរប្លន់​ប្រដា់​អាវុធ​រហូតដល់​ទៅ​ជាង​១០​ករណី​ផ្ទួនៗ​កើនឡើង​ខ្ពស់​គួ​អោយ​កត់សំគាល់​បណ្តាលអោយ​ក្រុម​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច​យ៉ាងខ្លាំង  ខណ​: ដែល​សមត្ថកិច្ច​បង្ក្រាប​មិនទាន់​បាន​នៅឡើយ ហេតុនេះ​ទើប​ធ្វើឲ្យ​ប្រជាពលរដ្ឋ​គ្មាន​សេចក្តីទុកចិត្ត​ទៅលើ​សមត្ថកិច្ច ៕

07-12-201564651

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya