ភ្នំពេញ ៖ ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣នៅខាងក្រោយក្រុមហ៊ុនឃ្យូបសាខាបឹងត្របែក ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្រុម៣២ ភូមិ៥សង្កាត់បឹងត្របែកខណ្ឌចំការមន។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះមានទី១. ឈ្មោះ ចាន់ អ៊ួយ ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរនិងស្នាក់មិនពិតប្រាកដ មានថ្នាំញៀននឹងជាប់នឹងខ្លួន៤កញ្ចប់ និងទី២.ឈ្មោះ រស់ រ៉ាដាភេទប្រុសអាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌមានជ័យមានថ្នាំញៀននឹងជាប់នឹងខ្លួន៩កញ្ចប់។
សមត្ថកិច្ចក៏បានឃាត់ខ្លួនពួកគេឆែកឆេរក្នុងខ្លួនរកឃើញ ថ្នាំញៀន១៣កញ្ចប់តូច រួចក៏នាំខ្លួនមកកាន់នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវដើម្បីសួរនាំ កសាងសំណុំរឿងបញ្ជូនទៅ អធិការដ្ឋាននគរបាលខណ្ឌចំការមន ៕