ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន ចោរលួច និង​ឆក់​ទ្រព្យសម្បត្តិ ជនបរទេស ​

ប៉ូលិស​ឃាត់ខ្លួន ចោរលួច និង​ឆក់​ទ្រព្យសម្បត្តិ ជនបរទេស ​

ព្រះសីហនុ​៖  យោង​តាម​កម្លាំង​សមត្ថកិច្ច ការិយាល័យ​ព្រហ្មទ័ណ្ឌ ខេត្ត​ព្រះសីហនុ​បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ CHEBATA BEVH  ភេទ​ស្រី អាយុ ៤៦​ឆ្នាំ ជា​អ្នក​ទេសចរណ៍ ជនជាតិ​រុស្សី បាត់បង់​សំភារៈ​មួយចំនួន​រួមមាន កាបូប​ស្ពាយ​១, លិខិតឆ្លងដែន​១, ទូរស័ព្ទដៃ ១​គ្រឿង លុយ EURO ១៥០០ លុយ​ខ្មែរ ៤០ ០០០៛ ។ ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ័​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការនគរបាល​ក្រុងព្រះសីហនុ​ធ្វើការ​ស្រាវជ្រាវ និង​ចាប់​ឃាត់ខ្លួន ៤​នាក់​រួមមាន ទី​១.​ឈាង ផាន់​ណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​ដៃដល់​), ទី​២.​ម៉ៃ ពិសី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ធ្លាប់​ជាប់ពន្ធ​ធានា​គារ ចំនួន​២​លើក ពីបទ​លួច​និង​ប្លន់ (​ទទួលផល​ចោរកម្ម​), ទី​៣.​យូ វណ្ណា​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​ទទួលផល​ចោរកម្ម​) និង​ទី​៤.​ធុល គឹម​សាន្ត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ (​ទទួលផល​ចោរកម្ម​) និង​ម្នាក់​ទៀត​ដែល​ជា​ជន​សង្សយ័ ទី​៥​កំពុង​រត់​គេច​ខ្លួន​ឈ្មោះ​ពៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​ដៃដល់​គេចខ្លួន កំពុង​តាម​ចាប់​)​។ ក្នុងនោះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង កាបូប​ស្ពាយ​១, លិខិតឆ្លងដែន​១, ទូរស័ព្ទដៃ​១​គ្រឿង​, ម៉ូតូ​ចំនួន ៣​គ្រឿង (​មធ្យោបាយ​ធ្វើ​សកម្មភាព​) និង​ដាវ​សា​ម៉ូ​រ៉ៃ​១​។​
​ចំពោះ​ករណី​ទី​២ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល នគរបាល​សង្កាត់ កោះរ៉ុង នៅ​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆិ​នាំ​២០១៥ បាន​ទទួល​បណ្តឹង ពី​ជនរងគ្រោះ​ឈ្មោះ RACID  GAL  ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​អ៊ីស្រាអែល ជា​អ្នក​ទេសចរណ៍ បាន​បាត់បង់​សំភា​រះ​មួយចំនួន​រួមមាន ទូរស័ព្ទដៃ​ម៉ាក SAMSUNG ១​គ្រឿង និង​លុយ ៤០០​ដ​ល្លារ​។​
​បន្ទាប់ពី​ទទួល​បណ្តឹង​ពី​ជនរងគ្រោះ ភ្លាមៗ​នោះ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កោះរ៉ុង បាន​ធ្វើ​ការស្រាវជ្រាវ​និង ចាប់​បាន​ជនសង្ស័យ ដែល​បំរុង​ជិះ​ទូក​ចេញពី ភូមិ​កោះ​តូច​។ សមត្ថកិច្ច​ចាប់បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ នួន ភក្តី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ និង​ដកហូត​បាន​វត្ថុតាង​មួយចំនួន​រួមមាន​មាន លុយ​៤០០​ដុល្លារ (​របស់​ជនរងគ្រោះ​) ទូរស័ព្ទដៃ​ម៉ាក​SAMSUNG ១​គ្រឿង​៕

khada0091

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya