ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ចោរកម្ម​ ​

ប៉ូលិស​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ចោរកម្ម​ ​

ព្រះសីហនុ ៖ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៥ ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កោះរុង ចាប់​ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង​ជនរងគ្រោះ នៅ​កំពង់ផែ​ទូក ភូមិ​កោះ​តូច សង្កាត់​កោះរុង ក្រុង​-​ខេត្ត​ព្រះសីហនុ​។​
​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នេះ​ជាប់​សង្ស័យ​ថា បានធ្វើ​សកម្មភាព​លួច​យក​សម្ភារៈ​មាន​តម្លៃ​របស់​គាត់​កាលពី​ថ្ងៃ​ទី​៦ ធ្នូ នៅក្នុង​បន្ទប់​ផ្ទះសំណាក់​បៃតង ស្ថិតនៅ​ភូមិ​កោះ​តូច សង្កាត់​កោះរុង​។​
​ជនរងគ្រោះ​ជនជាតិ​អ៊ីស្រាអែល​ឈ្មោះ Ravid Gal ភេទ​ស្រី អាយុ​២២​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ ១៤៨២២៩៣៨ Visa Ti ១០១៦៣៩៩៩​។​
​សមត្ថកិច្ច​បាន​ប្រាប់ទៀតថា សម្ភារៈ​ដែល​បាត់​មានដូចជា ទូរស័ព្ទដៃ​ម៉ាក Samsung S5០១​គ្រឿង និង​លុយ​៤០០​ដុល្លារ​អាមេរិក​។ ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ចំណុច​កំពង់ទូក​ភូមិ​កោះ​តូច​ខណៈពេល ដែល​ជនសង្ស័យ​រូប​នេះ​រង់ចាំ​ជិះទូក​រត់​មក​កាន់​ដីគោក​វិញ​នោះ​។​
​ជនសង្ស័យ​មាន​ឈ្មោះ នួន ភក្តី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់លៀ​សហាល មាន​ទីកន្លែង​មិន​ពិតប្រាកដ​។ ក្រោយពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ឆែក​រកឃើញ​សម្ភារៈ​របស់​ជនរងគ្រោះ​ទាំងអស់ ព្រមទាំង​រកឃើញ​ទ្រព្យសម្បត្តិ​របស់​អ្នក​ផ្សេង​ជាច្រើន​មុខ​ទៀត​ផង​ដែរ​។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​នាំយកមក​កាន់​អធិការ​ក្រុងព្រះសីហនុ ដើម្បី​ធ្វើការ​សាកសួរ​បន្ត និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ចាត់វិធានការ​ទៅតាម ផ្លូវច្បាប់​៕

Pisey-2015-12-07-full-F57-700x400

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya