ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» Breaking News, ព័ត៌មានជាតិ » មេព្រៃ​សង្កា​ត​ត្រពាំង​ជោ​នឹង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចោទ​ថា​បាន​បញ្ជា​ឲ្យ កូនចៅ​ដេក​អង្រឹង​ចាំ យកលុយ​ ​

មេព្រៃ​សង្កា​ត​ត្រពាំង​ជោ​នឹង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចោទ​ថា​បាន​បញ្ជា​ឲ្យ កូនចៅ​ដេក​អង្រឹង​ចាំ យកលុយ​ ​

កំពង់ស្ពឺះ  ប្រជា ពលរដ្ឋ ដែល​រក ស៊ី​ដឹក អនុផល ព្រៃឈើ បាន​រិះគន់ ក្រុម​មេ ព្រៃ​ខេត្ត កំពង់ស្ពឺ ជាពិសេស លោក ស្មៀន សារ៉េត ជា​នាយ សង្កាត់រដ្ឋបាល ព្រៃឈើ ត្រពាំង​ជោថា បាន​បញ្ជា ឲ្យ​កូន ចៅ​ដេក អង្រឹង នៅក្នុង​ថ្នាល បណ្តុះ កូនឈើ​ចាំ យកលុយ ស្រាប់ៗ​ពី ពួកគាត់ ដែល​រក ស៊ី​បាន​ចំ ណេ​ញ​ប្រាក់ បន្តិច បន្តួច​នោះ​គ្រាន់​ចញ្ជឹម​ជីវិត្ត​។​
ប្រជាពលរដ្ឋ​ម្នាក់​ដែល​រក ស៊ី​ដឹក​អនុផល​ព្រៃឈើ​បាន និយាយ​ឲ្យដឹងថា ពេលដែល ពួក​គាត់​ដឹក​ឈើ មក ដល់​កន្លែង​ថ្នាល បណ្តុះ​កូនឈើ​សង្កាត់ ត្រពាំង​ជោនេះ​គឺ លោក ស្មៀន សារ៉េត​បាន​បញ្ជា​ឲ្យ កូនចៅ​អង្គុយចាំ យក លុយ​ពី​ពួក គាត់​ដោយ​រ៉ឺម៉ក ធ្យូង​៥​ម៉ឺន​រៀល គោយន្ត​ដឹក​បង្គោល របង​៨​ម៉ឺន​រៀល រថយន្ត​ដឹកអុស​១០​ម៉ឺន រៀល គោយន្ត​ដឹក​ឈើដុល ១៥​ម៉ឺន រៀល រថយន្ត​ដឹក​ឈើក្រហម​២០​ម៉ឺន​រៀល ចំណែក​ក្រុម​ឈ្មួញ​រកស៊ី​ឈើប្រណិត​គឺ​លោក ស្មៀន សារ៉េត​មិន​ឲ្យ​កូនចៅ​យក​ទេ​គឺ បង់​លក្ខណះ​ជា​ខែ ដោយ​ក្នុង​មួយ​ខែ​ចាប់ពី​១​ពាន់ ទៅ​២​ពាន់​ដុល្លា​ទាំងនេះ​សបញ្ជាក់​អោយឃើញ​ថា​លោក​ស្មឿន​សារ៉េត​នឹង​កំលាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កំពុង​ប្រព្រឹត​អំពើ​ពុករលួ​យ​យ៉ាង​ពេញទំហឹង​។​
បន្ទាប់ពី​ទទួល​ព័ត៌មាន​អ្នកយក​ព័ត៌មាន​បាន​ទៅ​ថត​ផ្តិត​យក​រូបភាព​នៅមុខ​សង្កាត់​ត្រពាំង​ជោ​ថ្នាល បណ្តុះ​កូនឈើ​និង​ជា​កន្លែង​ក្រុម​មេព្រៃ និង​មាន​កំលាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មួយ​ក្រុម​ផងដែរ​បាន​នាំ​ង​គ្នា​ដេក​អង្រឹង​ចាំ​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​រកស៊ី​ដឹក​អនុផល​ព្រៃឈើ ហើយ​ពេលនោះ​មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​ផង​ដែរ​បាល​និយាយ​មក​កាន់​ក្រុម​អ្នកយកព័ត៌មាន​ថា អស់លោក​អ្នកកាសែត​ម​កថត​ពេល​ថ្ងៃ​អីចឹង​មាន​អ្នក​មក​បង់​លុយ​តិច​ទេ ចាំ​មក​ថត​ពេលយប់​វិញ​ព្រោះ​រថយន្ត​ជាច្រើន​ណាស់​រថយន្ត​យឺ​ឌុប​ទៀតផង​ហើយ​បង់លុយ​ចាប់ពី​៣០​ម៉ឺន ទៅដល់​៨០​ម៉ឺន​រៀល​អែណោះ​។​
ទង្វើ​របស់​ក្រុម​មេព្រៃ​និង​ក្រុម​កំលាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ធ្វើ​បែបនេះ​ទើប​បានជា​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ទាំងមូល​រង​ការវិនាស​ហិនហោច​។​
ថ្នាក់លើ​បាន​បញ្ជូន​ក្រុម​ទាំងអស់​នេះ​មក​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ប៉ុន្តែ​ក្រុម​អស់លោក​បែរជា​មក​បំផ្លាញ​ព្រៃឈើ​ទៅវិញ ដូចនេះ​ប្រជាពលរដ្ឋ​ដែល​រក ស៊ី​ដឹក​អនុផល​ព្រៃឈើ​តិចតួច​នោះ សំណូមពរ​ដល់​ថ្នាក់លើ មេត្តា​ជួយ​ពិនិត្យ ទង្វើ​របស់​លោក ស្មៀន សារ៉េត នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ជោ​នេះ​ផង​ពីព្រោះ​សព្វថ្ងៃនេះ​លោក​កំពុង​តែ​ប្រព្រិត​អំពើពុករលួយ​យ៉ាង ពេញបន្ទុក​នឹង​មិន​ដែល​ឃើញ​បង្គ្រាប​រថយន្ត​ដឹក​ឈើប្រណិត​ដែល​មួយ​យប់ៗ​ដឹក​សឹង​ខូង​ផ្លូវ​ទៅហើយនោះ​។ ពាក់​ពន្ធ័​និង​ការចោទប្រកាន់​ពី​សំណា​ក់​ប្រជាពលរដ្ឋ​ខាងលើ​នេះ​អ្នក​យក​ពត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​លោក ស្មៀន សារ៉េត​បាន​ទេ​៕ ដោយ​សុខ​សំណាង​
DSC03063 DSC03066 DSC03312

DSC03063-600x450

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya