ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​មុខ សញ្ញា​ចែកចាយ គ្រឿងញៀន ដ៏​សកម្ម​ម្នាក់ ​

ប៉ូលិស​ឃាត់ខ្លួន​មុខ សញ្ញា​ចែកចាយ គ្រឿងញៀន ដ៏​សកម្ម​ម្នាក់ ​

កំពត​៖ មុខសញ្ញា​ចែកចាយ គ្រឿងញៀន​ដ៏​សកម្ម​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល ដឹកនាំ​បញ្ជា​ផ្ទាល់ ពី​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ធម​ធ​រិទ្ធ ស្នងការ​ខេត្ត​កំពត ធ្វើការ​ឃាត់ខ្លួន​បាន កាលពី​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៥ ចំណុច​មុខ​ផ្ទះ​”​ហាក់​ស៊ូ​ន​” ស្ថិតក្នុង​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត​។​
​ជនសង្ស័យ ឈ្មោះ​ស្រេង សុខ​គង់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​និង​ខេត្ត​កំពត​។ លោក​ឧត្តមសេនីយ៍ ស្នងការ​ខេត្ត ម៉ៅ ច័ន្ទ​មធុ​រិទ្ធ បាន​ប្រាប់ឲ្យដឹង​នៅ​ម៉ោង​១១​និង​៥៦​នាទី ថ្ងៃត្រង់ ទី​៧ ខែ​ធ្នូ នេះ​ថា ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​កន្លងមក​នេះ រូបលោក​បាន​បញ្ជា​កម្លាំង​ផ្ទាល់ ចុះ​ល្បាត​យប់​ក្នុង​ភូមិសាស្ត្រ គោលដៅ​សំខាន់ៗ តាម​បណ្តា​ស្រុក និង​ក្រុង នៃ​ខេត្ត​កំពត ជាក់ស្តែង​កម្លាំង​ក៏​ប្រទះឃើញ ហើយ​ឃាត់ខ្លួន នូវ​ជនសង្ស័យ​ខាងលើ​បាន​ម្នាក់ ក្នុងចំណោម​ច្រើន​នាក់ ដែល​គេចខ្លួន​រួច​ពី​កម្លាំង​សមត្ថកិច្ច បន្ទាប់​មក​នាំខ្លួន​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​ខេត្ត​ទាំងយប់ រហូតដល់​ព្រឹក​ក៏​បន្ត​សួរនាំ ថែម​ទៀត ទើប​ជនសង្ស័យ​សារភាពថា ខ្លួន​គេ​បាន​យក​ថ្នាំញៀន​ទៅ​ចែកចាយ​នៅ​ម្តុំ​ទីកន្លែង​ឃាត់ខ្លួន​ខាងលើ ហើយ​ខ្លួន​គេ​បាន​លាក់ទុក ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​៧​កញ្ចប់​តូច ក្នុង​លួរ​សម្រាម​ក្រោយ​ផ្ទះ​គេ នៅមុខ​ផ្ទះសំណាក់​ខាងលើ​៕
043

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya