ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​តា​អាយុ​៨៣ ឆ្នាំ ម្នាក់ ស្លាប់​ ​

ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​តា​អាយុ​៨៣ ឆ្នាំ ម្នាក់ ស្លាប់​ ​

ព្រៃវែង​៖ នៅ​ថ្ងៃ​ទី​៧ ខែ ធ្នូ ឆ្នាំ ២០១៥ មាន​គ្រោះ ថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​រវាង​ម៉ូតូ និង​ម៉ូតូ​បើកបរ បញ្ច្រាសទិស​គ្នា ស្ថិត​ត្រង់​ចំណុច ផ្លូវកែង​អង្កាញ់ លើ​ផ្លូវជាតិ លេខ​១១ ក្នុងភូមិ​បាបោ​ង ឃុំ បា​បោង រវាង​ម៉ូតូ ហុងដា វ៉េវ ពណ៌​ផ្ទៃមេឃ និង​ម៉ូតូ ម៉ាក CT១០០​កូរ៉េ ពណ៌​ក្រហម​ដែល​បណ្ដាល​ឲ្យ តា​អាយុ ៨៣ ឆ្នាំ ម្នាក់ ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​។​
​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ផ្ទៃមេឃ ស្លាក​លេខ​៧០L ១.២២៩.៧៧ បើកបរ​ដោយ ឈ្មោះ សៅ សុន​ភេទ​ប្រុស អាយុ​៨៣​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​តា​ពៅ ឃុំ​បាវិត ស្រុក​ចន្ទ្រា ខេត្ត​ស្វាយ រៀង បាន​បុក​ជាមួយ ម៉ូតូ​ម៉ាក​CT១០០​កូរ៉េ ពណ៌​ក្រហម ស្លាក​លេខ ព្រៃវែង ១F០៤០៩ បើកបរ​ដោយ ឈ្មោះ​ដាំ​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​បា​បោង ឃុំ​បាបោ​ង ស្រុក​ពាម​រ​ក៏ ខេត្ត​ព្រៃវែង​។​
​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​បណ្ដាលឲ្យ​ម្ចាស់​ម៉ូតូ ម៉ាកវ៉េវ​ពណ៌​ផ្ទៃមេឃ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ចំណែក​ម្ចាស់​ម៉ូតូ​ម៉ាក​CT១០០​កូរ៉េ​ពណ៌​ក្រហម​រងរបួស​ធ្ងន់ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​៕

Hong-0194 Hong-0195

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya