ភ្នំពេញ ៖ កាលពីវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៣ រហូតមកដល់មូលដ្ឋានខណ្ឌដង្កោទើប កម្លាំងអន្ដរាគមន៍របស់ខណ្ឌដង្កោចេញស្ទាក់ចាប់បាននៅក្បែរស្ពានដែក នោះ កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៣ បានបកស្រាយថាខ្លួនមិនមែនចោរទេ ហើយម៉ូតូដែលគាត់ជិះនោះគាត់បានទៅទិញពីប្រទេសវៀតណាមយកមក ប្រើប្រាស់ នៅក្នុងគ្រួសារផ្ទាល់ខ្លួន ។
ជនរងគ្រោះឈ្មោះគី វីរៈ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្ដស្វាយរៀង បានរៀបរាប់តាមដំណើររឿងឱ្យដឹងថា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៣រូបគាត់ បានធ្វើដំណើរទៅភ្នំពេញដោយជិះម៉ូតូ ១គ្រឿងម៉ាកអ៊ែរប្លែដ០១២ ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខក្រុងព្រះសីហនុ1A-5530 ក្នុងគោលបំណងទៅសួរសុខទុក្ខប ងប្អូន ។ ពេលជិះមកដល់ផ្លូវត្រង់ចំណុច រោងចក្រកាត់ដេរដំបូលខៀវស្រាប់តែសមត្ថកិច្ចហៅឱ្យឈប់ ។ ខណៈនោះរូប គាត់អត់ហ៊ានឈប់ទេ ព្រោះពីមុនៗមក ពេលដែលខ្លួនឈប់សមត្ថកិច្ចតែងតែ ឆែកយកលុយ ដូច្នេះរូបគាត់អត់ហ៊ាន ឈប់ក៏ជិះរត់តាមផ្លូវទួលពង្រហើយសមត្ថកិច្ច២នាក់ដេញតាមរូបគាត់ រហូតមក ដល់មូលដ្ឋានខណ្ឌដង្កោទើបសមត្ថកិច្ច អន្ដរាគមន៏ខណ្ឌដង្កោដេញចាប់បាន ហើយវ៉ៃមកលើរូបគាត់យ៉ាងដំណំរួច
នាំយកមកអធិការដ្ឋាននគរបាល ខណ្ឌដង្កោទើបប្រគល់គាត់ឱ្យទៅនគរបាលប៉ុស្ដិ៍ ២៤ម៉ោងខណ្ឌពោធិ៏សែនជ័យវិញ ។
ជនរងគ្រោះឈ្មោះគី វីរៈ បានបន្ដថា ពេលនោះនគរបាលខណ្ឌពោធិ៏សែនជ័យដឹករូបគាត់ទៅប៉ុសិ៍្ដ២៤ម៉ោង ផ្លូវវេង ស្រេងហើយវាយខ្នោះដៃជាប់ទៅនឹងគ្រែបន្ទាប់មកឱ្យរូបគាត់ទូរស័ព្ទ ទៅប្រាប់បងប្អូនឱ្យមកដោះស្រាយតែពេលនោះបងប្អូននៅឆ្ងាយមកមិនទាន់ សមត្ថកិច្ចក៏ឱ្យ រូបគាត់ត្រឡប់ទៅផ្ទះវិញតែម៉ូតូសមត្ថកិច្ចអត់ប្រគល់ឱ្យវិញ
ទេ និងលុយចំនួន ៤០០ដុល្លារសមត្ថកិច្ចយកទាំងអស់ថា យកទៅប្រគល់ឱ្យមេ ។ ជនរងគ្រោះបន្ដ ថា ពេលនោះរូបគាត់ក៏ស្នើសុំឱ្យសមត្ថ កិច្ចសរសេរជាយលក្ខណ៍អក្សរដែលដកហូតសម្ភារ តែសមត្ថកិច្ចអត់ធ្វើ ឱ្យទេហើយឱ្យរូបគាត់យកលេខទូរស័ព្ទមេប៉ុស្ដិ៍២៤ម៉ោងទាក់ទងទៅ គ្រួសារដើម្បី ដោះស្រាយគ្នា ៕
» ព័ត៌មានជាតិ » សមត្ថកិច្ចដេញចាប់ហើយចោទថាចោរនិងយកលុយគាត់អស់៤០០ដុល្លារទៀត