ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បែក​ថ្នាំ​ឡើង​ដំបូលផ្ទះ​អ្នកស្រុក ស្មានតែ​ចោរ​នាំគ្នា​ព័ទ្ធ​ចាប់វាយ​ទ្រមខ្លួន

បែក​ថ្នាំ​ឡើង​ដំបូលផ្ទះ​អ្នកស្រុក ស្មានតែ​ចោរ​នាំគ្នា​ព័ទ្ធ​ចាប់វាយ​ទ្រមខ្លួន

​ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​អ្នកស្រុក​ព័ទ្ធ​ចាប់វាយ​រហូត​ទ្រមខ្លួន បន្ទាប់ពី​ឡើង​ដំបូលផ្ទះ​អ្នកស្រុក​កាលពី​វេលា​ម៉ោង​8 និង​30​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី ៦ ធ្នូ ២០១៥ នៅ​ភូមិ​ក្បាលស្ពាន​2 សង្កាត់ និង​ក្រុង​ប៉ោយប៉ែត​។​

 

​មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ឡើង​ដំបូលផ្ទះ​អ្នកស្រុក ហើយ​បាន​រត់​ពី​ដំបូល​ផ្ទះមួយ​ទៅ​ដំបូលផ្ទះ​មួយទៀត លុះ​មានការ​ភ្ញាក់ផ្អើល​អ្នកស្រុក​ក៏បាន​នាំគ្នា​ព័ទ្ធ​ចាំ​នៅ​ខាងក្រោម លុះ​ជនសង្ស័យ​លោត​ចុះមក​ដី​ក៏ត្រូវ​អ្នកស្រុក​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង ព្រោះ​សង្ស័យថា ជា​ចោរ តែ​សមត្ថកិច្ច​ថា ជា​មនុស្ស​បែក​ថ្នាំ ហើយ​បើ​កុំ​តែមាន​ការអន្តរាគមន៍​ជួយ​ពី​នគរបាល​ប៉ុស្តិ៍​សង្កាត់​ប៉ោយប៉ែត​ជនសង្ស័យ​អាច​សល់​តែ​ដង្ហើមចង្រិត​បាត់ទៅហើយ​។​

 

​ជនសង្ស័យ មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ​នៅឡើយ​ទេ ហើយ​លោក​បញ្ជាក់ថា ជនសង្ស័យ​ជា​មនុ​ស្សបែក​ថ្នាំ ពេលនេះ​ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​កំពុង​ជួយ​ព្យាបាល​ដោយ​ធ្វើតាម​ជំនាញ​ដើម្បី​បន្សាប​ថ្នាំញៀន​ឲ្យ​ជនរងគ្រោះ​៕dgf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya