ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​រងរបួស​ធ្ងន់​២​នាក់

ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​រងរបួស​ធ្ងន់​២​នាក់

ភ្នំពេញ​៖ ប្តី​ប្រពន្ធ​២​នាក់​រងរបួស​ធ្ងន់​ខណៈ​ដែល​ជួបនិង​គ្រោះថ្នាក់​ចរាច​រណ៍បង្ក​ឡើងដោ​យ​រថយន្ត​កុង​ទ​រន័រ​បើក​បុក​ពីក្រោយ នៅវេលា​ម៉ោង​៦​និង​០០​នាទី​ថ្ងៃ​ទី​០៧​ខែ​ធ្នូ​ឆ្នាំ​២០១៥​តាម​បណ្តោយ​ផ្លូវ​បេតុង ក្រុម​១​ភូមិ​គោក​ឃ្លាង​សាង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។​
​ជនរងគ្រោះ​ទី​១​ឈ្មោះ សុខ វៃ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ មុខរបរ​ជាងឈើ​ស្នាក់នៅ​ក្នុង​បុរី​ពិភព​ថ្មី​ភូ​ុ​មិ​ក្រាំង​អង្ក្រង​សង្កាត់​ក្រាំធ្នង់ខ​ណ្ឌ​សែន​សុខ​ចំណែក​នារី​ជា​ប្រពន្ធ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ​ស្នាក់នៅ​ជាមួយគ្នា​។ មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ពី​អ្នកប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​សេរី​ឆ្នាំ​២០០៩​ពណ៍​ក្រហម​ពាក់​ស្លាក​លេខ​បាត់ដំបង​1F.6780 ឌុប​គ្នា​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​លុះ​មកដល់​ចំណុច​កើត​ស្រាប់តែ​មាន​រថយន្ត​ប្រភេទ​កុង​ទ​រន័រក្បាល​ពណ៍​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B.1935 ដែល​បើក​មក​ពី​ក្រោយ​ហើយ​ចាប់​ហ្វាំង​មិនទាន់​បាន​ជ្រុល​ទៅបុក​និង​ម៉ូតូ​ពីក្រោយ​បុក​ខ្ទប់​និង​របង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​អោយ​ពី​នាក់​ប្តី​ប្រពន្ធ​នោះ​រងរបួស​ធ្ងន់​ចំណែក​ម៉ូតូ​រង​ការខូចខាត​មួយ​កំណាត់​មុខ​ពេលនោះ​អ្នកបើកប​រថយន្ត​បាន​រត់គេចខ្លួន​បាត់​៕

07-12-201564571 64572

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya