ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » នារី​ម្នាក់ ចោរ​ភ្ជង់​ប្លន់​វាយយក​ម៉ូតូ ​

នារី​ម្នាក់ ចោរ​ភ្ជង់​ប្លន់​វាយយក​ម៉ូតូ ​

ភ្នំពេញ ៖ នារី​វ័យ​១៩​ឆ្នាំ ម្នាក់​ត្រូវ បាន​ក្រុមចោរ ធ្វើ​សកម្មភាព​ប្លន់ វាយ​យក​ម៉ូតូ បានសម្រេច នៅ​ម៉ោង ១៨​និង​៤៥​នាទី ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​អាស៊ាន ភូមិ​បោះ​អង្កា​ញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។ ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់ ប្រើប្រាស់​អាវុធ​ខ្លី​ភ្ជង់​វាយ ប្លន់​ទៅលើ នារី​រងគ្រោះ ជនសង្ស័យ​ទាំង​ពីរ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ធ្វើ​សកម្មភាព ប្លន់​ម៉ូតូ​សេ​១២៥​របស់​នារី​រងគ្រោះ ខណៈ​នាង​កំពុងធ្វើដំណើរ ពី​ទិញ​ម្ហូប​នៅ​ផ្សារ​ចំពុះក្អែក ត្រឡប់មកផ្ទះ​វិញ​នៅ​ភូមិ​របោះ​អង្កា​ញ់​។​
​នារី​រងគ្រោះ​ឈ្មោះ អ៊ំ វណ្ណ​នេត អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ភូមិ​របោះ​អង្កា​ញ់ សង្កាត់​ព្រែក ឯង ខណ្ឌ​ចំការ​អំពៅ ត្រូវបាន​ក្រុម​ចោរប្លន់​យក​ម៉ូតូ​សេ​១២៥ សេរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក លេខ​ភ្នំពេញ 1CQ-9185​។ ពេល​ដែរ​នារី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​មក​ពី​ផ្សារ​ចំពុះក្អែក ស្ថិតនៅក្នុង ភូមិ​ចំពុះក្អែក ត្រឡប់មក​ផ្ទះ​នៅ​ភូមិរ​បោះ​អង្កាញ់ នៅតាម​ផ្លូវ​ឃើញ​មាន​មនុស្ស​ប្រុស​ពីរ​នាក់ ជិះ​ម៉ូតូ​មកគៀក​នាង ហើយ​បាន​ដក កាំភ្លើងខ្លី​មួយ​ដើម​ភ្ជង់ និង​ភ្ជង់​វាយ​នារី​រងគ្រោះ រួម​អ្នករួមដំណើរ​ខាងក្រោយ​ក៏បាន យក​ម៉ូតូ​ជន រងគ្រោះ​ជិះ​ទៅ​បាត់​។ ចំពោះ​ករណី​នេះ​នារី​រងគ្រោះ អ៊ំ វណ្ណ​នេត និង​ឳ​ពុក បាន​មក​ដាក់​ពាក្យបណ្តឹង នៅ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ព្រែក​ឯង ដើម្ប​សុំ​អន្តរាគមន៍​ជួយ​ស្វែងរក​ម៉ូតូ និង​ចាប់​ជនល្មើស​យមក​ផ្តន្ទា ទោស​តាម​ផ្លូវច្បាប់​៕

4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya