ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឃាតក ២​នាក់ យក​ពូថៅ​កាប់​អ្នកនេសាទ ជនជាតិ វៀតណាម ម្នាក់ ស្លាប់

ឃាតក ២​នាក់ យក​ពូថៅ​កាប់​អ្នកនេសាទ ជនជាតិ វៀតណាម ម្នាក់ ស្លាប់

កំពង់ឆ្នាំង​៖ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ៤​ទៀបភ្លឺ​ថ្ងៃ​ទី​៧ ខែ ធ្នូ ឆ្នាំ​២០១៥​នេះ នៅត្រង់ចំណុច ចន្លោះ​វាលភក់ ខាងជើង​កោះ​ក្រ​ញ៉ាន និង​កោះ​ទន្លា ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់លែង​ព្រំប្រទល់​ខេត្ត​កំពង់ឆ្នាំង និង កំពង់ធំ  ។ ជនរងគ្រោះ​ជា​ជនជាតិ​វៀតណាម ឈ្មោះ ច្រឹង យ៉ាំង​កុង ភេទ​ប្រុស  អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ឆ្នុក​ទ្រូ ស្រុក​បរិបូណ៌​ខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះ​ខណៈ​ចេញ​ទៅ​នេសាទ នៅ​ចំណុច​កើតហេតុ​ខាងលើ ក៍​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​បា​ឡា​ជ័រ ពីរ​ម៉ាស៊ីន ពណ៌​ខៀវ លា​យស ប្រវែង​៦,១0​ម៉ែត្រ បើក​មកដល់​ទូក​ជនរងគ្រោះ ទាញ​កាំភ្លើង​ភ្ជុង និង​ម្នាក់​ទៀត លោត​ទូក​ជន​រង គ្រោះ​កាប់​ជាច្រើន​ពូថៅ បណ្តាល​អោយ​ស្នា​លប់​ភ្លាមៗ នៅ​កន្លែង​កើត​ហេរុ​តែម្តង  នេះ​បើ​យោងតាម ការ​សាក សួរ​ស្ត្រី​ម្នាក់​ដែល​ជិះទូក​ជាមួយ​ជនរងគ្រោះ ។ ជនសង្ស័យ​ធ្វើ​សកម្មភាព កាប់សម្លាប់​បុរស​ជនជាតិ​វៀតណាម ខាងលើ​រួច​ក៍​បើក​បា​ឡា​របស់​ខ្លួន​ចេញ​សំដៅ​ទៅ​ចំណុច​ភូមិ​សេះ​ស្លាប់ បាត់​ស្រមោល​តែ​ម្តង ។​
​បុរស​ជនជាតិ​វៀតណាម​នេះ ជា​អ្នកនេសាទ​វាយ​អួន ដោយ​មាន​កម្លាំង​កម្មក​រ​ជាច្រើ​នាក់ ប៉ុន្តែ​ខណៈ​ពេល​កើតហេតុ ទូក​របស់​ជនរងគ្រោះ​នៅ​ឆ្ងាយ​ដាច់​ពី​ក្រុមកម្មករ​និង​បក្សពួក​របស់​ខ្លួន ទើប​ឃាតក មានឱ​កាសម្លាប់​ហើយរ​ត់​គេចខ្លួន​បាន​ដោយ​សុវត្ថិភាព ៕

1 2 11

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya