ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ពលករ​ខ្មែរ​នៅតែ​បន្ត​ឆ្លងដែន​ទៅ​មក​ដី​ថៃ តាម​ច្រករបៀង​ក្នុង​ស្រុក​ម៉ាឡៃ​និង​ស្រុក​សំពៅ​លូន

ពលករ​ខ្មែរ​នៅតែ​បន្ត​ឆ្លងដែន​ទៅ​មក​ដី​ថៃ តាម​ច្រករបៀង​ក្នុង​ស្រុក​ម៉ាឡៃ​និង​ស្រុក​សំពៅ​លូន

បន្ទាយមានជ័យ​៖ ថ្វីត្បិតតែ​វិធានការ​ទប់ស្កាត់​ពលក​រ​ចំណាកស្រុក​តាម​ច្រករបៀង​នៃ​ខេត្ត​ជាប់​ព្រំដែន​ថៃ​ត្រូវបាន​គេ​មើលឃើញថា មានការ​រឹតបណ្តឹង​ព្រោះ​ខ្លាច​ពលករ​ជួប​បញ្ហា​ជា​យថាហេតុ​លើ​ទឹកដី​ថៃ​តែ​ការពិត​ច្រករបៀង​មួយចំនួន​នៅតែ​បន្ត​បើកដៃ​ឲ្យ​ពលករ​ឆ្លង​ទៅ​មក​ដី​ថៃ​យ៉ាង​អាណាធិបតេយ្យ​ដដែល​។​
​ជាក់ស្តែង​ច្រករបៀង​ចំនួន​២ ក្នុង​ស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយមានជ័យ ពិសេស​ក្នុង​ស្រុក​សំពៅ​លូន​ខេត្ត​បាត់ដំបង គេ​ឃើញ​ក្រុម​ពលករ​ចំណាកស្រុក​បាន​សម្រុក​ទៅ​មក​ដី​ថៃ​គ្មាន​អាជ្ញាធរ​សមត្ថកិច្ច​ទប់​ស្កាត់​ឡើយ​។​
​ពលករ​មួយក្រុម​មាន​ចាស់​មាន​ក្មេង​បាន​សម្រុក​ឆ្លងដែន​តាម​ច្រករបៀង​មួយ​ក្នុង​ស្រុក​ម៉ាឡៃ​ដែល​នៅ​ទីនោះ​គេ​មិនឃើញ​មាន​សមត្ថកិច្ច​ទេ​សង្ស័យ​ក្រុម​ពលករ​លួច​ឆ្លងដែន​តាមរយះ​មេខ្យល់​។​
​ចំណែក​ច្រករបៀង​ជាច្រើន​ក្នុង​ភូមិ​ពោធិ​ជ្រៃ​ឃុំ​សិរី​មានជ័យ​ស្រុក​សំពៅ​លូន​ខេត្ត​បាត់ដំបង​ដែល​ភូមិសាស្ត្រ​នោះ​គ្រប់គ្រង​ដោយ​យោធាសិករ​ង​ស្រុក​សំពៅ​លូន​ប៉ុស្តិ​អង់​តែ​ន​ឬ​ប៉ុស្តិ​63​និង​នគរបាល​ការពារ​ព្រំដែន​817 ប៉ុស្តិ​គីឡូម៉ែត្រ​លេខ​13​គេ​ឃើញ​មាន​ពលករ​ឆ្លង​ទៅ​មក​ដី​ថៃ​យ៉ាង​សេរី​សង្ស័យ​សមត្ថកិច្ច​ជាប់​ពាក់ព័ន្ធ​និង​លាភសក្ការៈ​ព្រោះ​មិន​បាន​ទប់ស្កាត់​ទេ​។​
​រថយន្ត​កាមរី​,​នី​សាន់​ភាគ​ច្រើន​ប្រភេទ​ទួរីស​12​កៅអី​ដឹកជញ្ជូន​ពលករ​ពី​តាម​បណ្តា​ខេត្ត​ទៅ​ឲ្យ​ឆ្លង​ដែន​ក្នុងស្រុក​សំពៅ​លូន​ដោយ​គ្មាន​សមត្ថកិច្ច​ទប់ស្កាត់​ឡើយ​ក្នុង​មួយ​ថ្ងៃៗ​ជាច្រើន​រថយន្ត​។​
​ខណ​:​អ្នកយក​ព័ត៌មាន​ផ្តិត​យក​រូបភាព​ពលករ​ឆ្លងកាត់​មុខ​ច្រករបៀង​ប៉ុស្តិ​យោធា​និង​នគរបាល​ការពារ​ព្រំដែន​ខាងលើ​ក្រុម​យោធា​នៅ​ទីនោះ​បាន​ចាប់​កាមេរ៉ា​អ្នកយក​ព័ត៌មាន​លុប​រូបភាព​សំខាន់​ពាក់ព័ន្ធ​និង​ពលករ​ឆ្លងដែន​កាត់មុខ​ប៉ុស្តិ​អស់​តែម្តង​បន្សល់​នៅ​តែ​រូប​មួយចំនួន​តែប៉ុណ្ណោះ​។ ប្រភព​ពី​បន្ទាត់​ព្រំដែន​ក្នុង​ស្រុក​សំពៅ​លូន​ប្រាប់​ថា​ច្រករបៀង​មួយចំនួន​ពេល​ថ្ងៃ​គេ​ឲ្យ​ពលករ​ឆ្លងដែន​ទៅ​មក​ខុស​ច្បាប់​ឯ​ពេលយប់​គេ​រកស៊ី​ចម្លង​ទំនិញ​គេច​ពន្ធ​ឬ​មាន់​ទា​នាំចូល​ពី​ថៃ​៕

64553 64554 64555

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya