ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​ព្រៃ​ស​ឃាត់ខ្លួន​មុខសញ្ញា​៣​នាក់ ករណី​វាយ​ប្លន់​យក​ម៉ូតូ​

នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​ព្រៃ​ស​ឃាត់ខ្លួន​មុខសញ្ញា​៣​នាក់ ករណី​វាយ​ប្លន់​យក​ម៉ូតូ​

​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ស និង​កម្លាំង​ប្រជា​ការពារ សង្កាត់​ព្រៃ​សបាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី ៣​នាក់ កាល​វេលា​ម៉ោង ០៨ និង​០០​នាទី ព្រឹក​ថ្ងៃទី​៦ ខែ​ឆ្នូ ឆ្នាំ​២០១៥ ឃាត់ខ្លួន នៅ​ម្តុំ​ហាង​កាហ្វេ មួយកន្លែង នៅតាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

 

​ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ទី​១ ឈ្មោះ នី និ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករសំណង់ ទី​២ ឈ្មោះ សួង សុខ​នាង ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​ស្រី្ត​ខារ៉ាអូខេ និង​ទី​៣ ឈ្មោះ សិន រ៉ាវី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ និង​ស្នាក់នៅ​មិន​ពិតប្រាកដ ដកហូត​ម៉ូតូ ១​គ្រឿង ម៉ាក ស្មាស់ រី​វ៉ូ ពណ៍​ខៀវ ពាក់​ស្លាក​លេខ កណ្តាល 1D-1767 និង​សម្ភារៈ​សម្រាប់ធ្វើ​សកម្មភាព ម៉ា​ឡេ​ត ១ ដើម​។​

 

​ជនសង្ស័យ​ទាំង​៣​នាក់​នេះ តែងតែ​ប្រើល្បិច ដោយ​អោយ ស្ត្រី​ឈ្មោះ សួង សុខ​នាង ជួល​ម៉ូតូឌុប​ជិះ លុះ​មកដល់​កន្លែង​ស្ងាត់ នាង​បានអោយ​ឈប់ ម៉ូតូ​រួច​ក៏មាន បក្ខពួក​វាយ​ពីក្រោយ​ខ្នង អ្នក​ម៉ូតូ ឌុប​នោះ ដោយ​ប្រើ​ម៉ា​ឡេ​ត ប្លន់​យក​ម៉ូតូ​បានសម្រេច​ជាច្រើន​ដង ។​
​ជនសង្ស័យ​ទាំ ៣​នាក់ គឺជា​មុខសញ្ញា​វាយ​ប្លន់ យ៉ាងសកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ និង​ជា​មុខសញ្ញា វាយ​ប្លន់​យក​ម៉ូតូ ពី​ប្រជាពលរដ្ឋ កាលពី​ថ្ងៃទី​២១ និង​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ម្តុំ​ផ្លូវ​៣០​ម៉ែត្រ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​ផងដែរ​។​
​បច្ចុប្បន្ន​ជន​ស​ង្ស​យ​ទាំង​៣​នាក់ ក្រោយពី​ឃាត់ខ្លួន​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​បាន​នាំយក​កាន់​ទៅ​អធិការ​ដ្ឌា​ន​នគរបាល​ខណ្ឌដង្កោ ដើម្បី​សាកសួរ​បន្ថែមទៀត​៕fsdf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya