ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនជាតិ អាល្លឺម៉ង់ ករណី​ជួញដូរ​គ្រឿងញៀន ​

ប៉ូលិស​ឃាត់ខ្លួន​ជនជាតិ អាល្លឺម៉ង់ ករណី​ជួញដូរ​គ្រឿងញៀន ​

ព្រះសីហនុ ៖ នៅ​ម៉ោង​ប្រមាណ ៨​យប់​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ ពាក់ព័ន្ធ និង​ករណី​ជួញដូរ​គ្រឿងញៀន និង​ថ្នាំ​បំប៉ន​សម្រាប់​ការ​រួមភេទ ស្ថិតនៅ​ក្រុម​ទី​១០ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ។​
​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ Joschka Roy ជនជាតិ​អាល្លឺម៉ង់ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ កម្លាំង​សមត្ថកិច្ច​ដកហូត​វត្ថុតាង​មួយ​ចំនួន​រួមមាន ដោយ​សន្និដ្ឋាន​ជំហាន​ដំបូង ថ្នាំញៀន មេតំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) មួយកញ្ចប់​ទម្ងន់ ៤.៤ ក្រោម ជញ្ជីង​សម្រាប់​ថ្នឹង​ចំនួន​២​គ្រឿង រួម​និង​ថ្នាំ​សម្រាប់​ជំ​នួន ក្នុងការ​រួមភេទ​មួយចំនួនទៀត​។​

​តាម​សេចក្តី រាយការណ៍​បានឲ្យ ការចុះ​បង្ក្រាប​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក ហួត វិចិត្រ និង​លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ជនសង្ស័យ​ត្រូវ បាន​ឃាត់ខ្លួន នៅ​ម៉ោង ៨​និង​៣០​នាទី យប់​ថ្ងៃ​ទី​៦ ខែ​ធ្នូ ក្នុង​សង្កាត់​៣ បន្ទាប់ពី​រកឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​និង​ករណី​ជួញដូរ​គ្រឿងញៀន និង​ថ្នាំ​បំប៉ន​សម្រាប់​ការ​រួមភេទ ៕
11

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya