ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» Breaking News, ព័ត៌មានជាតិ » ផ្ទុះ​ធ្លាយ​មន្ត្រីរដ្ឋបាល ព្រៃឈើ​ម្នាក់ រត់ការ​ឡាន​ដឹកឈើ​ប្រណីត ​

ផ្ទុះ​ធ្លាយ​មន្ត្រីរដ្ឋបាល ព្រៃឈើ​ម្នាក់ រត់ការ​ឡាន​ដឹកឈើ​ប្រណីត ​

រតនគិរី​៖  ប្រភព​ពត៌មាន​ច្បាស់​ការ ប្រាប់ឲ្យដឹង​ថា រថយន្ត​ខ្នាត​ធំ ដឹក​ឈើប្រណិត ប្រភេទ​ធ្នង់ នាងនួន ដែល​កម្លាំង​គយ ចល័ត​សហការ ជាមួយ​កម្លាំង​អាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​ចាប់ បាន​កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​កន្លង​ទៅ​នោះ ត្រូវ​គេ​សង្ស័យថា មាន​អតីត​នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ ក្រុង​បាន​លុង​ជា​អ្នក​រត់ការ​។​
កាលពី​វេលា ម៉ោង​ប្រមាណ ជាង​៨​យប់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ កម្លាំង​គយ​ចល័ត សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​ស្ទាក់ចាប់ រថយន្ត​ខ្នាត​ធំ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ​3A-0053 មួយ​គ្រឿង​នៅ​ក្បែរ​ច្រកទ្វារ​អន្តរជាតិ អូរយ៉ាដាវ បម្រុង​លោតឆ័ត្រ ចូល​វៀតណាម​។ ក្នុង​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក​ព្រាប គា​រ៉ាត់ ជំនួយការ នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​នៃ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​។ នៅក្នុង​រថយន្ត ខ្នាត​ធំ​មាន​សុទ្ធតែ ឈើប្រណិត​ធ្នង់ នាងនួន ប្រមាណ​ជាង​៣០​ម៉ែត្រគូប រហូតមក​ដល់​មក​ពេលនេះ ស្រាប់តែ​ផ្ទុះ​ធ្លាយ​ថា​មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ មួយរូប​រត់ការ ឈើប្រណិត​ខុសច្បាប់ ដែល​ដឹក​ក្នុង​រថយន្ត​ខ្នាត​ធំ​នោះ​។​
​តាម​ប្រភព​ពត៌មាន ពី​សមត្ថកិច្ច​ប្រចាំការ ផ្លូវជាតិ​លេខ​៧៨ និង​សមត្ថកិច្ច​ច្រកទ្វារ អន្តរជាតិ​អូរយ៉ាដាវ ប្រាប់ឲ្យដឹង​ថា រថយន្ត​ខ្នាត​ធំ​ដឹក​ឈើប្រណិត ចំនួន​២​គ្រឿង តែ​កម្លាំង​គយ​ចល័ត ចាប់បាន​តែ​មួយ​គ្រឿង ដោយ​មួយគ្រឿង​ទៀត​រត់​រួច​។ ដោយឡែក​សមត្ថកិច្ច នៅ​ស្រុក​អូរយ៉ាដាវ​លួច បង្ហើប​ប្រាប់ថា រថយន្ត​ខ្នាត​ធំ ដែល​ដឹក​ឈើប្រណិត​ឆ្លងដែន ទៅ​វៀតណាម​ខុសច្បាប់​នោះ​ត្រូវ​គយ​ចល័ត​ចាប់​បាន​គឺ​ឈ្មោះ ជា កុណា​រ៉ា អតីត​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ បាន​លុង ជា​អ្នក​រត់ការ​(​ដោះស្រាយ​)​។ រឿង​រត់ការ​កន្លងមក គឺ​លោក​មេព្រៃ​រូបនោះ រត់ការ​សមត្ថកិច្ច​តាម​ដងផ្លូវ​មិន​គ្រប់​ស្ថាប័ន​ទេ គឺ​ចន្លោះ​ប្រហោង ទើប​សមត្ថកិច្ច​គយ​ចល័ត ចាប់​តែ​ម្តង​។​
​ប្រភព​ពត៌មាន ដដែល​ខាងលើ​បាន​បន្តថា ជាមួយនឹង​កិច្ចការ នេះ​លោក​មេព្រៃ មិន​ត្រឹមតែ​រត់ការ ឈើប្រណិត​ខុសច្បាប់​ទេ​ថែមទាំង​យកឈ្មោះ ថ្នាក់ដឹកនាំ​ខេត្ត​គំរាម សមត្ថកិច្ច​តាម​ដង ផ្លូវ​ទៀតផង​។ លោក​ជា កុណា​រ៉ា ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ មាន​តួនាទី​ទប់ស្កាត់ បទល្មើស​ព្រៃឈើ ការពារ​ប្រយោជន៍​ជាតិ តែ​បែរជា​មក​រួម​ដៃ ឃុបឃិត​ជាមួយ​ឈ្មួញ​ប្រព្រិត្តបទ​ល្មើស​ទៅវិញ​។ លោក​ជាកុ​ណារ៉ា អតីត​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ក្រុង​បាន​លុង និង​ជា​អ្នក​រត់ការ​រថយន្ត​ខ្នាត​ដឹកឈើ ប្រណិត​នោះ សារព័ត៌មាន​អរិយធម៌ មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​៕

020 022

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya