ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ពលរដ្ឋ​ប្រើ​កណ្តាប់​ដៃ​ក្រោយពី​ឆក់​កាបូប​​នៅ​ខាង​កើត​ស្តុ​ប​ទេព​ផន ​

ពលរដ្ឋ​ប្រើ​កណ្តាប់​ដៃ​ក្រោយពី​ឆក់​កាបូប​​នៅ​ខាង​កើត​ស្តុ​ប​ទេព​ផន ​

ភ្នំពេញ​៖ អធិការនគរបាល ខណ្ឌទួលគោក លោក ហួត ចាន់​យ៉ា​រ៉ា​ន់ បាន​និយាយថា ក្រោយ​ការឃាត់ ខ្លួន ជនសង្ស័យ​ទាំង​២​នាក់​បាន​បន្តិច ថ្នាំញៀន​ចំនួន​៣​កញ្ចប់ ត្រូវបាន​រកឃើញ នៅក្នុង​ហោប៉ៅ ខោ ជនសង្ស័យ​ម្នាក់ នៅក្នុង​ចំណោម​២​នាក់ ។ ជាមួយគ្នា​នោះ សមត្ថកិច្ច​ជំនាញ ក៏បាន​ពិសោធន៍​គ្រឿងញៀន​ផងដែរ រួម​និង​សាកសួរ ទៅលើ​ជនសង្ស័យ​បន្ថែម ។​
​ក្នុងចំណោម​ជនសង្ស័យ ២​នាក់ មាន​ម្នាក់​បាន​បដិសេធថា ខ្លួន​មិនបាន​ប្រព្រឹត្ត​ករណី ឆក់​កបូ​ប​នោះ ឡើយ ដោយ​ខ្លួន​គ្រាន់តែ ជា​អ្នកបើកបរ​ប៉ុណ្ណោះ ។ ប៉ុន្តែ​បើ​យោងទៅតាម​ច្បាប់ នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា បាន​ចែងថា ជន​ទាំងឡាយណា ដែល​លួច​ត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ ពី​៦​ខែ​ទៅ​៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ​
៦​លាន​រៀល នេះ​បើ​យោងទៅតាម​មាត្រា ៣៥៦ នៃ​ក្រម ព្រហ្មទណ្ឌ ។​
​យោងតាម​របាយការណ៍ របស់​នគរបាល ខណ្ឌទួលគោក បានបង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ថា ជនសង្ស័យ ឈ្មោះ វង្ស នាង វ័យ ៣៧​ឆ្នាំ រស់នៅក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក និង​ជនសង្ស័យ ប៊ុន សុជាតិ វ័យ ១៨​ឆ្នាំ រស់នៅ​សង្កាត់​ជាមួយគ្នា ត្រូវបាន​ចាប់ខ្លួន កាលពី​ម៉ោង ១​សៀ​ល ថ្ងៃ​ចន្ទ ទី​៩ ខែកញ្ញា នៅ​ទីសាធារណៈ តាម​បណ្តោយ​ផ្លូវ ១៥៦
សង្កាត់​ផ្សារ​ដេប៉ូ​១ នៅ​ខាងកើត​ស្តុ​ប​ទេព​ផន ប្រមាណ​ជាង ៤០០​ម៉ែត្រ ។​
​របាយការណ៍​ដដែល បាន​សរសេរ​បន្តថា ខណៈដែល​នារី​រងគ្រោះ ជា សក្ក​ណា វ័យ ២៧​ឆ្នាំ រស់នៅ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា កំពុង​ជិះ​ម៉ូតូ​ស្កុប​ពី ឆ្ពោះទៅ​ធ្វើការ ស្រាប់តែ​ត្រូវ​ជនសង្ស័យ ឆក់​កាបូប​​ប៉ុន្តែ​ឆក់​មិនបាន​សម្រេច នេះ​ដោយសារតែ​ជនសង្ស័យ​ដួល​ម៉ូតូ និង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya