ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » នាំ​ប្រពន្ធ​និង​កូន​ទៅ​រាវ​លៀស ឃើញ​កូន​លង់ទឹក​ឪពុក​ទៅ​ជួយ​លង់​ស្លាប់​ខ្លួនឯង​

នាំ​ប្រពន្ធ​និង​កូន​ទៅ​រាវ​លៀស ឃើញ​កូន​លង់ទឹក​ឪពុក​ទៅ​ជួយ​លង់​ស្លាប់​ខ្លួនឯង​

​ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់​កាលពី​វេលា​ម៉ោង​១៥​និង​១៩​នាទី​រសៀល​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​មេទឹក​ទួល​កណ្ដាល​ក្រោយ​ភូមិ​ពាម​ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

 

​ជនរងគ្រោះ​ឈ្មោះ វ៉ែន វ៉ុ​ន​អាត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កសិករ នៅ​ភូមិ​ពាម​ឃុំ​សំបួរ​​មាស ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ចេញពីផ្ទះ​របស់ខ្លួន​ជាមួយ​ប្រពន្ធ​ឈ្មោះ ហួត តឿ និង​ឈ្មោះ រី ស្រី​រុន ភេទ​ស្រី​អាយុ​៥២​ឆ្នាំ និង​កូនតូចៗ​ប្រុស​២​នាក់​អាយុ​០៦​ឆ្នាំ និង​០៧​ឆ្នាំ នាំគ្នា​ទៅ​រាវ​លៀស នៅ​ចំណុចកើតហេតុ​ខាងលើ ពេលទៅដល់​ក៏​នាំគ្នា​រាវរក​លៀស​។ លុះដល់​ម៉ោង​​កើត​ហ​តុ​ស្រាប់តែ​កូន​ជនរងគ្រោះ​ឈ្មោះ វ៉ុ​ន សា​វ៉េ​ន ប្រុស​អាយុ​៦​ឆ្នាំ​លង់ទឹក ពេលនោះ​ជនរងគ្រោះ​ជា​​ឪពុក​ស្ទុះ​ទៅ​ជួយ​កូន​ហើយ​ឈ្មោះ​រី ស្រី​រុន ក៏​មកជួយ​កូន​ជនរងគ្រោះ​ដែរ​។ ក្នុងពេលនោះ​ជនរងគ្រោះ​ជា​ឪពុក​ក៏​លិចទៅ​ក្នុង​ទឹក​បាត់ទៅហើយ​ឈ្មោះ ហួត តឿ ជា​ប្រពន្ធ​ជនរងគ្រោះ​និង​ឈ្មោះ រី ស្រី​រុន នាំគ្នា​ចុះ​រាវរក​ជនរងគ្រោះ ឃើញ​ចាប់ទាញ​អូស​យក​ជនរងគ្រោះ​មកលើ​គោក​តែ ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។ បន្ទាប់មក​ប្រពន្ធ​ជនរងគ្រោះ​និង​ឈ្នោះ រី ស្រី​រុន ស្រែកហៅ​អ្នកភូមិ​ឲ្យ​ជួយ ពេលនោះ​អ្នកភូមិ ក៏​នាំគ្នា​មកជួយ​យក​សព​ជនរងគ្រោះ​មក​ផ្ទះ​។

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច បានធ្វើការ​ពិនិត្យ​សាកសព ដោយមាន​អាជ្ញាធរ​ភូមិ​ឃុំ​និង​មន្ត្រី​ជំនាញ ពេទ្យ​ចូលរួម​ពិនិត្យឃើញថា សាកសព​ជនរងគ្រោះ ពុំមាន​ស្លាកស្នាម​អ្វី​នៅលើ​ខ្លួន​សាកសព​ឡើយ ជនរងគ្រោះ ពិតជា​ស្លាប់​ដោយសារ លង់ទឹក​ប្រាកដ​មែន បានប្រគល់​សព​ជនរងគ្រោះ​ជូនទៅ​ឈ្មោះ ហួត តឿ ត្រូវជា​ប្រពន្ធ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕df fd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya