ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រុម​អាជីវករ​និង​អ្នក​ដឹកទំនិញ​ពី​ប៉ោយប៉ែត ទៅ​លក់​តាម​ខេត្ត​ត្អូញត្អែរថា គយ​ចល័ត​ខេត្ត​ចំណុច​ផ្លូវ​៥០ តម្រូវ​ឲ្យ​បង់ខែ​ខ្ពស់

ក្រុម​អាជីវករ​និង​អ្នក​ដឹកទំនិញ​ពី​ប៉ោយប៉ែត ទៅ​លក់​តាម​ខេត្ត​ត្អូញត្អែរថា គយ​ចល័ត​ខេត្ត​ចំណុច​ផ្លូវ​៥០ តម្រូវ​ឲ្យ​បង់ខែ​ខ្ពស់

​បន្ទាយមានជ័យ​៖  ប្រជាពលរដ្ឋ​រកស៊ី​ដឹក​ទំនិញ​ពី​ប៉ោយ​ប៉ែត យកទៅ​លក់​បន្ត​តាម​បណ្តា​ខេត្ត​មួយចំនួន ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្អូញត្អែរថា រាល់ថ្ងៃនេះ ពិបាក​រកស៊ី​មិនសូវ​ចំណេញ​ទេ ព្រោះ​គយ​ចល័ត​ខេត្តបន្ទាយមានជ័យ ចំណុច​ផ្លូវ​៥០ ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត តម្រូវឲ្យ​បង់​លុយ​ជា​ខែ និង​បង់​គិត​ជើង​ថ្លៃ​ខ្ពស់​ខ្លាំង​។
​ក្រុម​អាជីវករ​ទាំងនោះ បានឲ្យ​ដឹង​ក្នុង​លក្ខ័ណ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា គយ​ចល័ត​ផ្លូវ​៥០ បើទោះបីជា​ពួកគាត់​បង់ពន្ធ​លើ​ទំនិញ​របស់​ខ្លួន​ហើយ​ក៏​ដោយ ក៏​គយ​ចំណុច​ខាងលើ​នៅតែ​កោសរូស​ឲ្យ​បង់​ថ្លៃ​បាយ​ទឹក​(​ពេល​ត្រួតពិនិត្យ ឯកសារ​) ដូចជា​ឡាន​ដឹក​ផ្លែឈើ​ធំៗ សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ទោះ​បង់ពន្ធ​ហើយ​ក៏​ដោយ ក៏​ត្រូវ​បង់លុយ​ក្រៅ​ទៀត ក្នុង​មួយ​ឡាន​២០​ម៉ឺន​រៀល ទៅ​៦០​ម៉ឺន​រៀល​ដែរ​។
​ចំពោះ​រថយន្ត​តាក់ស៊ី​តូចៗ​(​ឡានតូច​) សព្វថ្ងៃ​នេះ​គយ​ផ្លូវ​៥០ ដែល​ជា​កុងត្រូលជជុះ​បង្កើតឡើង​ដោយ​លោក ថោង សុខាំ​ភូ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ថ្មី គយ​បាន​តម្រូវឲ្យ​ម្ចាស់​ឡាន​ទាំងនោះ​បង់​លុយ​ជា​ខែ និង​បង់លុយ​គិត​ជើង​(​ចំនួន​ដង​)​។ រថយន្ត​តូច​ដែល​ដឹក​បន្លែ​ផ្លែឈើ ទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទ ដែល​បង់​ខែ គឺ​គយ​ត្រូវ​ឲ្យ​ពាក់តែ​ស្លាក​លេខ​ខាង​មុខ ដើម្បី​ងាយស្រួល​ចំណាំ ពេល​មកដល់​ចំណុច​កុងត្រូលជជុះ​របស់​ពួកគេ​មិនចាំបាច់​ចុះ​ឡើយ គ្រាន់តែ​ញាក់​ភ្លើង​គឺមាន​អ្នក​ចាំ​កត់​ចំនួន​ឡាន​ហើយ ដាច់​ខែ​ចាំ​យក​ប្រាក់​មក​បង់​តាម​តុ​កាហ្វេ​ឬ​ហាង​ជាការ​ស្រេច​។​
​ដោយឡែក រថយន្ត​បង់​គិត​ជើង​(​ចំនួន​ដង​)​ពេល​មកដល់​ចំណុច​ដែល​គយ​ឈរជើង​ត្រូវ​ឈប់ រថយន្ត​ចុះ​ទៅ​បង់ប្រាក់​តាម​ដំណើរ ហើយ​រថយន្ត​ត្រូវ​ដោះ​ស្លាក​លេខ​ចេញ​ទាំង​អស់ ឬក៏​ត្រូវ​ពាក់​ស្លាក​លេខ​ទាំងមុខ​ទាំងក្រោយ​។
​ម្ចាស់​រថយន្ត​ដែល​ដឹក​ទំនិញ​ល្អៗ​បង់​ខែ ត្រូវ​រក​គ្នា​ឲ្យបាន​ចាប់ពី​៣​ទៅ​៥​នាក់ បង្កើត​ក្រុម ទើប​អនុញាត​ឲ្យចូល​បង់​ខែ ក្នុង​រថយន្ត​១​គ្រឿង ត្រូវ​បង់​ពី​១៥០ ទៅ​២០០​ដុល្លារ មិន​ចាំបាច់​មក​ផ្ទាល់ បង់​តាម​វី​ង​ក៏បាន ព្រោះ​ទំនិញគេចពន្ធ​គ្មាន​វិក្ក​យ​ប័ត្រ ហើយ​លុយ​ទាំងនោះ គឺ​មិន​បាន​ចូល​រដ្ឋ​ទេ គឺ​គេ​ប្រមូល​ឲ្យ​លោក ថោង សុខាំ​ភូ ដើម្បី​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​លើ​ភាព​វេទនា​របស់​ពលរដ្ឋ​។
​កន្លងទៅ កាលពីដើមឆ្នាំ​២០១៥ លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ព្រមាន​ធ្ងន់ៗ​ដល់​មន្ត្រី​គ្រប់​ស្ថាប័ន​មិនឲ្យ​មាន​ការដាក់ កុងត្រូលជជុះ​តាម​ដងផ្លូវ​ជាតិ​ទារលុយ​ពី​រថយន្ត​ដឹកទំនិញ​ជាដាច់ខាត ព្រោះ​ជា​អំពើ​ខុសច្បាប់ ហើយ​លោក​ក៏​បាន​ចាត់ទុកថា បើ​ស្ថាប័ន​ណា​ដាក់​កុងត្រូលជជុះ គឺជា​ក្រុមចោរប្លន់​។​
​បើទោះបីជា​មាន​ការដាក់​ចេញ​នូវ​បទ​បញ្ជា​បែបនេះ​ក៏ដោយ គឺ​ឃើញ​ស្ថាប័នគយ​ដែលមាន​លោក ថោង សុខាំ​ភូ ជា​ប្រធាន​សាខា បែរ​ជា​បង្កើត​កុងត្រូលជជុះ​យ៉ាង​អនាធិបតេយ្យ មាន​ទាំង​ប្រដេញ និង​ឃាត់​រថយន្ត​យក​លុយ​បាន​ម៉ា​សេរី​ទៅវិញ​។
​ជុំវិញ​ការចោទប្រកាន់​របស់​ព​ល​រដ្ឋ និង​អាជីវករ​ខាងលើ នៅ​ថ្ងៃ​ទី​៥​ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​អ្នក​ពត៌មាន​យើង​មិន​អាច​សុំ​ការបំភ្លឺ​ពី​លោក ថោង សុខាំ​ភូ ប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្ត​បន្ទាយមានជ័យ​បាន​ទេ ព្រោះ​ទូរស័ព្ទ​ខ​ល​ចូល​លោក​មិន​ទទួល​៕
06-12-201564491 64492

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya