ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រុម​ឈ្មួញ​កំពុង​សម្រុក​ប្រមូល ទិញ​ឈើ​ប្រណីត ជ្រក​ក្រោម​រោងចក្រ កែច្នៃ​ឈើ ​

ក្រុម​ឈ្មួញ​កំពុង​សម្រុក​ប្រមូល ទិញ​ឈើ​ប្រណីត ជ្រក​ក្រោម​រោងចក្រ កែច្នៃ​ឈើ ​

ភ្នំពេញ​៖ បើ​តាម​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​រោងចក្រ​អារ​ឈើ​នេះ បាន​ប្រាប់ឲ្យដឹង​ថា កាលពីមុន ថៅកែ​រោងចក្រ​អារ​ឈើ​នេះ ជា​ជនជាតិ​ចិន ប៉ុន្តែ​ផ្អាក​សកម្មភាព ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​សព្វថ្ងៃនេះ ពួកគាត់​បាន​ឃើញ​ជន​ជាតិខ្មែរ ម្នាក់​ឈ្មោះ ពេញ ជា​អ្នកមើលការខុសត្រូវ​។​
​រោង​កែច្នៃ​ឈើ​មួយ​កន្លែង មាន​ទីតាំង​ស្ថិតនៅ​ភូមិ​៣ ឃុំ​ស្រែ​អង្ក្រង ស្រុក​កូន​មុំ ជា​រៀងរាល់​យប់ គេ​សង្កេតឃើញ គោយន្ត​កន្ត្រៃ ប្រមាណ​៤-៥​គ្រឿង ដឹក​ឈើប្រណិត​ធ្នង់ ចូល​មក​ស្តុក ក្នុង​រោងចក្រ​នេះ​។​
កម្មក​រោងចក្រ​អារឈើ​នេះ ត្រូវបាន​ថៅកែ នៅ​ភ្នំពេញ ផ្តល់​លុយ​អោយ​ជា​ប្រចាំ សម្រាប់​ដោះស្រាយ​ជីវភាព​។ កម្មករ​ខ្លះ មាន​គោយន្ត​ក​ន្រៃ្ត ទៅ​កាប់​ឈើ ក្នុង​ដែន​ជម្រក​លំផាត់ ដោយ​ដឹក​ឆ្លងកាត់ ចំការអណ្តូង​ប្រេង​ហ័ង​អាញ់​លំផាត់​។ ជាងនេះទៅទៀត ក្រុម​ឈ្មួញ​ដែល​ផ្តល់​លុយ​ឲ្យ​បក្ខពួក ដៃជើង កម្មករ​ចូល​កាប់ និង​ដឹកឈើ ក្នុង​ដែន​ជម្រក​លំផាត់​នេះ ម្នាក់​ជា​មន្ត្រី​អាវុធហត្ថ ខេត្ត​រតនគិរី និង​ម្នាក់​ជា​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ ជា​ខ្នងបង្អែក ដ៏​រឹងមាំ ក្រោមរូបភាព​សត្វ​កណ្តៀ​ជញ្ជូន​អាចម៍​ដី ធ្វើ​ដំបូក​អីចឹង​។​
​ជា​ការកត់សម្គាល់ រោងចក្រ​អារឈើ​នេះ មាន​ទីតាំង​នៅ​ភូមិ ឃុំ​ស្រែ​អង្ក្រង ស្រុក​កូន​មុំ ខេត្ត​រតនគិរី គឺ​ពុំ​មាន​ស្លាក​យីហោ ត្រឹមត្រូវ​នោះ​ទេ មិនដឹងថា មាន​ច្បាប់ទម្លាប់​អនុញ្ញាតិ​ពី​រដ្ឋបាល​ព្រៃឈើ ដែរ​រឺ​យ៉ាងណា​នោះ​ទេ​។ ក្នុង​រយៈពេល​១​សប្តាហ៍ មាន​រថយន្ត​ធុន​ធំ​១​ទៅ​២​គ្រឿង ចូល​រោងចក្រ​នេះ រួច​ដឹក​ឈើប្រណិត ទៅ​វៀតណាម ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ដោយ​ដាក់​ជំនៀរ​ឈើ និង​ឈើ​អារ​ពីលើ ដើម្បី​បិទបាំង​សមត្ថកិច្ច​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ​៕
SP0011 SP0012

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya