ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ចោរ​វាយ​ប្លន់​ម៉ូតូ​ជនរងគ្រោះ ទៅប្តឹង​ប៉ូលិស​ចោទថា ប្រឌិត​រឿង​ភូតកុហក់

ចោរ​វាយ​ប្លន់​ម៉ូតូ​ជនរងគ្រោះ ទៅប្តឹង​ប៉ូលិស​ចោទថា ប្រឌិត​រឿង​ភូតកុហក់

​ភ្នំពេញ ៖​បុរស​ម្នាក់​ត្រូវបាន​បងប្អូន​នាំ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោម​ចៅ​ដើម្បី​អោយ​ជួយ​អត្ត​រាគ​មន៍​ក្រោយពី​គាត់​បាន​ដឹក​ជនសង្ស័យ​ម្នាក់​ទៅដល់​កន្លែង​ស្ងាត់​ហើយ​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​របស់​គាត់​។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​21​និង​15​នាទី​យប់​ថ្ងៃទី​05​ខែ​ធ្នូ 2015​នៅ​ចំណុច​ផ្លូវលំ​ចូល​បុរី​រុងរឿង​ភូមិ​ទួល​ពង្ររ​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍ សែន​ជ័យ​។ ជនរងគ្រោះ​ឈ្មោះ​ញ៉េប គឹម​សៀង អាយុ​38​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​ស្នាក់នៅ​ភូមិ ដំណាក់​ធំ​1​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌ​មានជ័យ​និង​មាន​ស្រុកកំណើត​ភូមិ​ក្រាំង​ឃុំ​ព្រៃ​ស្រឡឹង​ស្រុក​ពារាំង​ខេត្ត​ព្រៃវែង​។​
​ប្រភព​ពី​បុរស​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​នៅ​មុន​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​សេ​125​ពណ៌​ខ្មៅ​មាន​កាំ​បន្ទះ​ពណ៌​ខ្មៅ​សេរី​2012 ពាក់​ស្លាក​លេខ​ភ្នំពេញ​1BF-6884​ដោយ​ដឹក​ជនសង្ស័យ​ម្នាក់​ចេញ​ពី​ស្ថានីយ៍ ទូរទស្សន៍​បាយ័ន​ដែល​មាន​ទី​តាំ​ផ្លូវ​371​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌ​មានជ័យ​គោលបំណង​មក​បុរី​រុងរឿង​ខណះមក​ដល់​ចំណុច​ខាងលើ​ជា​កន្លែង​ស្ងាត់​ជនសង្ស័យ​បាន​អោយ​ឈប់​ម៉ូតូ​រួច​ហុច​លុយ​អោយ​គាត់​លុះដល់​គាត់​បត់​ម៉ូតូ​បំរុង​ជិះ​ចេញ​វិញ​ស្រាប់តែ​ជនសង្ស័យ​លោត​មក​វាយ​គាត់​ពីក្រោយ​ហើយ​ដណ្តើម​យក​ម៉ូតូ​ពី​គាត់​រួច​ជិះ​គេច​ខ្លួន​ដោយ​សុ​វត្តិភាព​ក្រោយ​កើតហេតុ​គាត់​បាន​ដើរ​មក​រក​ម៉ូតូឌុប​ជិះ​ត្រឡប់មកផ្ទះ​វិញ​ហើយ​ត្រូវបាន​បងប្អូន​ដឹក​មក​ប្តឹង​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចោមចៅ​។
​តាម​សំដី​បងប្អូន​ជនរងគ្រោះ​បាន​ប្រាប់ថា​ក្រោយពី​គាត់​នាំ​ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង​ស្រាប់តែ​ធ្វើអោយ​គាត់​អស់​ទឹកចិត្ត​និង​ចង​ប្តឹង​ទៅ​វិញ​ក្រោយពី​បាន​ឮ​សំដី​សមត្ថកិច្ច​សួរ​សំឡុត​និង​ចង់​ចោទប្រកាន់​ថា​បងប្អូន​គាត់​ប្រឌិត រឿង​ភូតកុហក់​ទៅ​វិញ​ទោះបី​ពួកគាត់​បាន​ជូន​សមត្ថកិច្ច​ទៅ​ចង្អុល​ចំណុច​វាយ​ប្លន់​ខាងលើ​ក្តី​ទាំងនេះ​ធ្វើអោយ​គាត់​ជា​ជនរងគ្រោះ​បាត់បង់​ទ្រព្យសម្បត្តិ​ហើយ បែរជា​សមត្ថកិច្ច​ចង់​ចោទប្រកាន់​ថា​ជា​រឿងប្រឌិត​ទៅវិញ​។​
​ក្នុងករណី​វាយ​ប្លន់​ខាងលើ​នេះ​ទាំង​ជនរងគ្រោះ​និង​បងប្អូន​មានកា​អាក់​អន់ចិត្ត ជា​ពន្ធ​ពេក​ក្រោយពី​បាន​ឮ​សំដី​សមត្ថកិច្ច​និយាយ​បែបនេះហើយ​បាន​ដាក់​ពាក្យបណ្តឹង​ចោល​ដោយ​មាន​ការ​ថ្នាំ​ក្នុង​ចិត្ត​ចំពោះ​សំដី​សមត្ថកិច្ច​ប៉ុស្តិ៍​ខាងលើ​៕
06-12-201564451

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya