ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ចាប់រំលោភ​ប្រពន្ធ​គេ​បាន​សម្រេច នៅ​រោង​ចាំចំការ ​

បុរស​ម្នាក់ ចាប់រំលោភ​ប្រពន្ធ​គេ​បាន​សម្រេច នៅ​រោង​ចាំចំការ ​

ខេត្ត​ក្រចេះ ៖ សមត្ថកិច្ច​នគរបាល ស្រុក​ឆ្លូង បាន​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ បញ្ជូន​ទៅ​ការិយាល័យ ព្រហ្ម​ទណ្ឌ័​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​ក្រចេះ ពី​បទ​រំលោភ​សេ​ពស​ន្ថ​វះ នៅ​ចំនុច​អូរ​ក្លេ ភូមិ​រលៀក ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។
មុន​នឹង​ឈាន​ដល់ ការឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្ដឹង ពី​ជនរងគ្រោះ​ឈ្មោះ ងិន វេ​ត ភេទ​ស្រី អាយុ ៥២​ឆ្នាំ និង​ប្ដី​ជនរងគ្រោះ​កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៥​។ ដោយឡែក ជនសង្ស័យ​ឈ្មោះ ផាន ហ៊ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត នៅ​ភូមិ​តា​មាឃ ឃុំ​ចុង​ជៀច ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ សព្វ​ថ្ងៃ​មក​ស៊ីឈ្នួល ដក​ដំឡូង នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។
​ជនសង្ស័យ​បាន​កាន់​ស្រាស ប្រហែល​មួយ​លីត្រ ទៅ​រោង​ចាំចំការ របស់​ជនរងគ្រោះ នៅពេលនោះ ប្ដី​ជនរងគ្រោះ​មិន​នៅ ហើយ​ជនសង្ស័យ អង្គុយ​ផឹកស្រា​ម្នាក់ឯង បាន​ប្រហែល​ជា​កន្លះ​ម៉ោង ជនរងគ្រោះ​បាន ចុះ​ពីលើ​រោង​ទៅ​បត់ជើង​។ ពេល​នោះ​ជនសង្ស័យ បាន​ដើរ​តាម​ពីក្រោយ ធ្វើ​សកម្មភាព​ចាប់រំលោភ ជនរងគ្រោះ រហូត​បាន​សំរេច ទោះបីជា​ជនរងគ្រោះ ខំប្រឹង​រើ​បំរាស់ និង​ស្រែក​យ៉ាងណា​ក៍ដោយ ហើយ​ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ ជនរងគ្រោះ រហូត​បាន​សម្រេច​៕

W@t-041025

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya