ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​រង់ចាំ​មើល សំណុំរឿង​លោក ណុង ណាក់ ជាង​១០០​ករណី​ស្ងាត់​សូន្យ​គ្មាន​អ្នកចាត់ការ​ ​

ប្រជាពលរដ្ឋ​រង់ចាំ​មើល សំណុំរឿង​លោក ណុង ណាក់ ជាង​១០០​ករណី​ស្ងាត់​សូន្យ​គ្មាន​អ្នកចាត់ការ​ ​

ខេត្ត​កំពង់ឆ្នាំង​៖ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៥ អះអាងថា ណុង ណាក់ គឺជា​បងធំ​ប្រចាំ​តំបន់​ក្តុល ឃុំ​ក្រាំង​ស្គា​រ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង កំពុងតែ​អំពាវនាវ​លក់​ដី ដែល​រំលោភ​បាន​ពី​ប្រជាពលរដ្ឋ ឈ្មោះ ឃុន ប៊ុន​ប្រា ។ លោក​ណុង ណាក់ ដែល​គេ​អះអាង​ថា​ពូកែ​ឡោ​ប៊ី ជា​អ្នកសេដ្ឋកិច្ច​ខាង​ប្រព្រឹត្ត​អំពើពុករលួយ សូកប៉ាន់​រកស៊ី​ផ្លូវ​សង្គម​ងងិត ត្រូវរ៉ូវ​ជាមួយ​មន្ត្រី​ជំនាញ​សុរិយាដី និង​ជំនាញ​ពាក់ព័ន្ធ យកឈ្មោះ​ប្រជាពលរដ្ឋ​មកឈរ​ធ្វើជា​ម្ចាស់​ដី​ដើម្បី​លក់​យក​លុយ​ចែក​គ្នា​ដាក់​ហោប៉ៅ គេ​ក៏​ពូកែ​ខាង ដើរ​ផ្តិតមេដៃ​ប្រជាពលរដ្ឋ ដើម្បី​ការពារ​កំហុស​របស់​ខ្លួន និង​ដើម្បី​ប្តឹង​អ្នកកាសែត ដែល​អាច​ប្រឌិត​រឿង​ចោទថា​អ្នកកាសែត​ជម្រិត​ទារ​ប្រាក់​ឬ​ពី​បទ​បរិហារកេរ្តិ៍​ជាដើម ព្រោះថា​ណុង​ណាក់​នេះ ពូកែ​ប្រឌិត​រឿង​យក​មេដៃ​ប្រជាពលរដ្ឋ​មក​ធ្វើ​ជា​លេស​ការពារ​ខ្លួន​ច្រើន​ករណី​មកហើយ ។ ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បន្តថា ណុង ណាក់ ដែល​ល្បីល្បាញ​ជា​បងធំ​ប្រចាំ​តំបន់​ក្តុល​តែងតែ​ធ្វើ​ព្យុះ​ភ្លៀង​ដោយមាន​មេភូមិ ឈ្មោះ យឹម ឌឿ​ន និង​មន្ត្រី​តុលាការ ឈ្មោះ ស្រេង ជា​ក្រឡាបញ្ជី និង​មន្ត្រី​សូរិយោដី​ឈ្មោះ ប៉ិល ចន្ថា ព្រមទាំង​មាន​មន្ត្រី​ថ្នាក់​ខេត្ត​មួយចំនួន​តូច​ទៀត​នៅ​ពីក្រោយ​ខ្នង​ដែល​ណុង ណាក់ អះអាងថា នៅក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង មិន​អាច​នរណា​ធ្វើ​អី​ណុង​ណា​ក់​បាន​ឡើយ សូម្បី​តែ​អភិបាលខេត្ត ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ឬ​លោក​លក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ណុង ណាក់ អះអាង​បែបនេះ​ខណៈពេល ក្នុង​ការរំលោភ​ឈូសឆាយ​ដី​ប្រជាពលរដ្ឋ​ស្លូតត្រង់ និង​ដី​ព្រៃ​របស់​រដ្ឋ ក្នុងការ​ឈូសឆាយ ធ្វើជា​កម្មសិទ្ធិ​លក់​បន្ត​អោយ​ឈ្មួញ រាប់​រយ​ហិកតា នា​ពេល​កន្លងមក​នេះ ណុង ណាក់ កំពុងតែ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការគំរាមកំហែង​ប្រជាពលរដ្ឋ​គ្រប់​បែបយ៉ាង និង​យកឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា​យមក​លាប​ការពារ​កំហុងឆ្លង​និង​ការពារ​ផលប្រយោជន៍រ​បស់​ខ្លួន ។ លោក ណុង ណាក់​កំពុងតែ​យក​ត្រាក់ទ័រ ឈូសឆាយ​ដី​រំលោភ​យក​ពី​គ្រួសារ​ប្រជាពលរដ្ឋ​ជាច្រើន​រូប ជាក់ស្តែង ណុង ណាក់ កំពុងតែ​ឈូសឆាយ​រំលោភ​យក​ដី​របស់​ឈ្មោះ ឃុន ប៊ុន​ប្រា ហៅ​តា​វ៉ែនតា អស់​ប្រមា​សណ​ជាង​៥​ហិកតា​បន្ថែមទៀត ពិសេស​ឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​លក់​បន្ត​អោយ​ឈ្មួញ​តែម្តង ។
​ប្រភព​បាន​បន្តថា ណុង ណាក់ កំពុងតែ​វាតទី​រំលោភ​ឈូសឆាយដី វាតទី​ប្រមាណ​ចំនួន​៣៦០​ហិកតា ដែល​ជា​ដី​ប្រជាពលរដ្ឋ និង​ដី​ព្រៃ​របស់​រដ្ឋ ដើម្បី​លក់​ទៅ​អោយ​ឈ្មួញ ដែល​មាន​ក្រឡាបញ្ជី​ឈ្មោះ ស្រេង និង មន្ត្រី​សុរិយាដី​ឈ្មោះ ប៉ិល ចន្ថា ជា​ឈ្មួញ​ភាគហ៊ុន ។ ប្រជាពលរដ្ឋ​ដែល​ត្រូវបាន ណុង​ណាក់ រំលោភ​យក​ដី សុខចិត្ត​ទទួលយក​ទាំង​បង្ហូរទឹកភ្នែក និង​ក្តី​ឈឺចាប់​បំផុត ដោយ​មិន​ហ៊ាន​តវ៉ា ព្រោះ​តែ​ខ្លាច​អំណាច​ជា​បង​ធំ​របស់ ណុង ណាក់ ហើយ​ថ្ងៃនេះ​ពួកគាត់​ផ្តិតមេដៃ​ទាំង​បង្ខំចិត្ត​ចុង​ក្រោយ​គ្មានអ្វី​ក្រៅពី​ខ្សិប​ប្រាប់​អ្នកកាសែត​ថា​ដើម្បី​អោយ​ដឹង​ជ្រាប​ជា​ពត៌មាន ។ ពួកគាត់​ខ​កចត្តិ​ចំពោះ​រឿង​រំលោភ​ដីធ្លី​ផ្តើមចេញ​ពី​អំណាច ណុង ណាក់ ចាប់ពី​ដំណាក់កាល​ដំបូង​រហូតមក​ដល់​បច្ចុប្បន្ន ដោយ​ពួកគេ​បាន​យក​គ្រឿងចក្រ​ចូល​ឈូសឆាយ​ដោយ​មិន​ខ្លាច​ច្បាប់ ដោយហេតុ​គេ​អះអាងថា​មាន​តុលាការ​នៅ​កាង​ពីក្រោយ​ខ្នង និង​មាន​មន្ត្រី​ជំនាញ​សុរិយោដី ជា​អ្នកសម្របសម្រួល​ដើម្បី​ការពារ​ផលប្រយោជន៍​រួម​គ្នា ។ ណុង​ណាក់ មិន​ត្រឹមតែ​ជា​ឈ្មួញ​ដី​មួយ​រូប​ដ៏​ល្បីល្បាញ រស់នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ក្រាំង​ស្គា​រ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង គេ​ក៍​ជា​កំពូល​មេ​បទល្មើស​ព្រៃឈើ​យ៉ាង​អាណាធិបតេយ្យ​ផងដែរ បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​អោយដឹងថា ណុង ណាក់ មាន​ពាក្យបណ្តឹង​ពី​រដ្ឋបាល​ព្រៃឈើ​មិន​តិច​ឡើយ ប៉ុន្តែ​មិន​បាន​ឃើញ​ស្ថាប័ន​តុលាការ​ចាត់ការ​ម្តងណា​ឡើយ ។ ប្រភព​បាន​បង្ហើប​បន្ត​ថា សំណុំរឿង ពាក់ព័ន្ធ​និង​ឈ្មោះ ណុង ណាក់ មាន​ប្រមាណ​ជាង​១០០​ករណី រាប់​ទាំង​រឿងរ៉ាវ​ដីធ្លី និង​បទល្មើស​ព្រៃឈើ និង​បទល្មើស​ផ្សេងៗ​ទៀត ប៉ុន្តែ​អ្វី​ដែល​ធ្វើអោយ​ណុង ណាក់ រិត​តែ​ពើងទ្រូង​ជិះជាន់​មកលើ​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​នៅ​តំបន់​របស់​ខ្លួន គឺ​ផ្តើមចេញ​ពី​មាន​ស្ថាប័ន​តុលាការ និង សមត្ថកិច្ច​ពាក់ព័ន្ធ ថ្នាក់​ខេត្ត​បាន​ការពា​រលោក ណុង ណាក់ ព្រោះតែ​លាភសក្ការៈ ។
​អំណាច​របស់​លោក ណុង ណាក់ រស់នៅ​ក្នុងភូមិ​ដំណាក់​អំពិល ឃុំ​ក្រាំង​ស្គា​រ ស្រុក​ទឹកផុស ដែល​មាន​មេ​ភូមិ​ឈ្មោះ យឹម ឌឿ​ន ជា​គូរ​កន​បាន​រៀបចំ​ដីព្រៃ របស់​រដ្ឋ អោយទៅ​ជា​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​យក​លុយ​ចែក​គ្មា​ដាក់​ហោប៉ៅ​ដែល​ប្រជាពលរដ្ឋ​កំពង់តែ​ស្អប់ខ្ពើម ហើយ​ស្អប់​នូវ​ទង្វើ​កោងកាច​របស់​ពួកគេ​តាំងខ្លួន​ជា​ស្តេច​ក្រាញ់​នោះ​បាន​រៀបរាប់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​លោក ណុង ណាក់ បាន​យកឈ្មោះ ប្រជាពលរដ្ឋ និង​ឈ្មោះ​អ្នកមាន​អំណាច​ជាច្រើន ស្ទើរ​គ្រប់​ស្ថាប័ន​ក្នុង​ខេត្ត​កំពង់ឆ្នាំង ទៅ​លាប​ពណ៌​ដើម្បី​កាង​ដី​លក់​រាប់សិប​ហិកតា​រួច​ទៅ​ហើយ ករណី​នេះ​ប្រជាពលរដ្ឋ​អះអាង​ថា​សម្លេង​សន្លឹកឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុ​ឃុំ​ក្រាំងស្គារ​ទាំងមូល​និ​ង​អាច​បាត់បង់​យ៉ាង​ធំធេង មិន​ខាន​ឡើយ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ក៍​ដូចជា​បុះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សភា​ណ​ត្តិ​ទី​៦ ឆ្នាំ​២០១៨​ខាងមុខ​នេះ​ផង​ដែរ បើ​បណ្តែតបណ្តោយ អោយ ណុង ណាក់ និង មេភូមិ យឹម ឌឿ​ន ធ្វើ​ព្យុះ​ភ្លៀង​តាមតែ​អំពើ​ចិត្ត​បែបនេះ ខណៈ​ពួកគេ​បំប៉ោង​ពត៌មាន​ដោយ​យក​ឈ្មោះ​មន្ត្រី​មាន​អំណាច​ក្នុង​ខេត្ត​ជាច្រើន​មក​ប្រើ​ដើម្បី​ដណ្តើម​កេងចំណេញ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​។ ទោះ​លោក ណុង ណា​ក់​បាន​ធ្វើ​ការបដិសេធ ជុំវិញ​ការចោទប្រកាន់​ករណី​ខាងលើនេះ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ក៏ដូចជា​ថ្នាក់លើ​មេត្តា​ពិចារណា ស៊ើបអង្កេត អោយបាន​ស៊ីជម្រៅ ដើម្បី​ការពារ​នូវ​ភាព​ស្អាតស្អំ​របស់​ថ្នាក់ដឹកនាំ​ខេត្ត ក៍​ដូច​ជា​ការទាមទា​រការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​មក​លើ​គណបក្ស​ប្រជាជន  និង​កោះអញ្ជើញ​ឈ្មោះ​ណុង ណាក់ មក​សួរ​បំភ្លឺ​លំអិត អំពី​ការចោទប្រកាន់​ខាងលើ និង​ដោះស្រាយ​អោយ​បាន​ជ្រះស្រឡះ​ទាន់ពេលវេលា ៕
12289479_550485938462339_9163836147400651360_n 12321316_550486018462331_8609791329523836291_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya