ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ចោរ​បន្លំ​លួច​ទូរស័ព្ទ ប្រុង​និង​គេចខ្លួន ពលរដ្ឋ​ព្រួត​វាយ​រួច​ប្រគល់​ឱ្យ​នគរបាល

ចោរ​បន្លំ​លួច​ទូរស័ព្ទ ប្រុង​និង​គេចខ្លួន ពលរដ្ឋ​ព្រួត​វាយ​រួច​ប្រគល់​ឱ្យ​នគរបាល

ភ្នំពេញ​៖ យុវជន​ម្នាក់​មក​ទិញ​ទូរស័ព្ទដៃ នៅ​ផ្សារ​ឃ្លាំង​រំសេវ តែ​បន្លំ​លួច ប្រុង​និង​គេចខ្លួន ត្រូវបាន​ម្ចាស់​តូប​លក់​ទូរស័ព្ទ ឃើញ​ទាន់​បាន​ស្រែក​ថា​ចោរៗ ខណៈ​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​និង​អ្នករត់​ម៉ូតូឌុប ដេញចាប់​បាន​វាយ​ស្ទឺ​សន្លប់​ទើប​ប្រគល់ជូន​នគរបាល​ប៉ុស្តិ៍​។​
​ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំណុច​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ាល់ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ​មាន ឈ្មោះ ផា​ង គឹម​ហឿន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​និស្សិត​នៅ​វិទ្យាស្ថាន​វែ​ស្ទើ​ន មាន​ស្រុកកំណើត​នៅ ភូមិ​អូ​តា​ប៉ោង ស្រុក​ប៉ា​កាន ខេត្ត​ពោធិ​សាត​និង​ស្នាក់នៅ​បច្ចុប្បន្ន​ផ្ទះជួល​ម្ដុំ វិទ្យាស្ថាន​វែ​ស្ទើ​ន ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក​។​
​នៅ​មុនពេល​កើតហេតុ ជនសង្ស័យ បាន​ជិះ​កង់​មក​ផ្សារ​ឃ្លាំង​រំ​សេវ ធ្វើ​ទិញ​ទូរស័ព្ទ ម៉ាក​iphone5s ១​គ្រឿង​នៅ​តូប​លេខ​A102 ពេលនោះ​ម្ចាស់​តូប​បាន​យក​ទូរស័ព្ទ​ម៉ាក​iphone5s ចំនួន​២​គ្រឿង​អោយ​ជនសង្ស័យ​មើល ខណៈ​ម្ចាស់​តូប​កំពុង​លក់​អោយ​អ្នកផ្សេង​នោះ ជនសង្ស័យ​បាន​បន្លំ​ខ្លួន​ដើរ​គេច​ខ្លួន ចៃដន្យ​ម្ចាស់​តូប​ក្រលេក​មើល​ឃើញ​បាន​ស្រែក​ចោរៗ ប្រជាពលរដ្ឋ​លឺដូច្នេះ​បាន​ដេញ​ចាប់​ពេញ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ាល់ រួច​វាយ​ស្ទឺ​សន្លប់ ទើប​ប្រគល់ជូន​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​គ​៕

64433 64434

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya