ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||   

» ព័ត៌មានជាតិ » បញ្ជូន​ជនសង្ស័យ​ល្បួង​ពលករ​ខ្មែរ​​ចេញពី​ថៃ​ធ្វើ​សកម្មភាព​​ប្លន់​បាន​លុយ​​ជិត​២​ពាន់​ដុល្លារ​ ​

បញ្ជូន​ជនសង្ស័យ​ល្បួង​ពលករ​ខ្មែរ​​ចេញពី​ថៃ​ធ្វើ​សកម្មភាព​​ប្លន់​បាន​លុយ​​ជិត​២​ពាន់​ដុល្លារ​ ​

​បន្ទាយមានជ័យ​៖ ជនសង្ស័យ​២​នាក់​ដែល​កំលាំង​កំលាំង​អាវុធហត្ថ​ធ្ចើ​ការឃាត់ខ្លួន​ពីបទ​ល្បួង​ពលករ​ខ្មែរ​ចេញពី​ថៃ​យកទៅ​ប្លន់​បាន​លុយ​ជិត ២០០០ ដុល្លារ​និង​ទូរស័ព្ទ​មួយគ្រឿង​នៅ​មាត់​អូរ​ព្រំដែន ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ត្រូវបាន​បញ្ជូនទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី ០៩ កញ្ញា ២០១៣ ។​
​    ​លោក ហម ម៉ុ​ត មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានអោយដឹងថា ដោយ​អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​កំលាំង​របស់លោក​បានធ្វើ​ការស្រាវជ្រាវ និង​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ ២​នាក់​ក្នុងចំនោម​៣​នាក់ ដែលមាន​ឈ្មោះ ១, ហ៊ុន វុទ្ធី ហៅ​អា​ញ៉ា​ញ់​ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​មួយកន្លែង​ក្នុងភូមិ​ប៉ោយប៉ែត​សង្កាត់​/​ក្រុង​ប៉ោយប៉ែត និង​២​ឈ្មោះ សុខ ចាន់​ធី ហៅ​អា​រ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​រស់នៅ​មណ្ឌល​៤ ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។​ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ១, ទេព គង់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​២​ឈ្មោះ​ទេព បូរ៉ា ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនរងគ្រោះ​ទាំងពីរ​នាក់​ជា​ពូ​និង​ក្មួយ​ពួកគេ​រស់នៅ​ភូមិ​ស្វាយចេក ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្តស្វាយរៀង​។​
​លោក​បាន​បន្ត​អោយដឹងទៀតថា មុន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ក្នុងចំណោម​៣​នាក់​ឈ្មោះ ហ៊ុន​វ​ទ្ធី និង ឈ្មោះ សុខ ចាន់​ធី នេះ​បានធ្វើ​សកម្មភាព​ល្បួង​ពួ​និង​ក្មួយ​ទាំងពីរ​នាក់​ដែល​ទើប​ត្រលប់​មកពី​ស៊ីឈ្នួល នៅ​ស្រុកថៃ​អស់​រយៈពេល​២​ឆ្នាំ​យកមក​ប្លន់​នៅ​មាត់​អូរ​ព្រំដែន យកប្រាក់​អស់​៥២០០០​បាត និង ៨០០​ដុល្លារ​ទូរស័ព្ទ​០១​គ្រឿង រួច​នាំគ្នា​គេចខ្លួន​អស់​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​០៦​ខែកញ្ញា ឆ្នាំ ២០១៣​កន្លងទៅ​។​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​នាក់​ពូ​និង​ក្មួយ​បានមក​ដាក់ពាក្យ​បណ្តឹង​សុំ​ឲ្យ កម្លាំង​អាវុធហត្ថ​យើង​ជួយ​អន្តរាគមន៍​ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០២​នាក់ ម្នាក់ទៀត​កំពុង​រត់គេចខ្លួន​។​
​ក្រោយ​ឃាត់​និង​កសាង​សំណុំរឿង​ជនសង្ស័យ​ទាំង​២​ត្រូវបាន​កំលាំង​អាវុធហត្ថ​បញ្ជូនទៅ​តុលាការ​ហើយ​កាលពី​រសៀល​ថ្ងៃទី ០៩ កញ្ញា ២០១៣ នេះ​៕
​ដោយ សម្បត្តិ សីហា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya