ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ខេត្ត​មណ្ឌល​គី​រី​នៅតែ​មាន​ការ​ចរាចរណ៍​ឈើ អាជា្ញធរ​មិន​ចាប់អារម្មណ៍

ខេត្ត​មណ្ឌល​គី​រី​នៅតែ​មាន​ការ​ចរាចរណ៍​ឈើ អាជា្ញធរ​មិន​ចាប់អារម្មណ៍

មណ្ឌលគិរី​៖ សកម្មភាព​ដឹកជញ្ជូន​ឈើ តាម​ម៉ូតូ​កែច្នៃ​នៅ​គ្រប់​ច្រកល្ហក ក្នុង​ខេត្ត​មណ្ឌលគិរី ដើម្បី​យកទៅ​លក់​អោយ​ឈ្មួញ​បន្តរ នៅ​ប្រទេស​វៀតណាម នៅតែ​មាន​សកម្មភាព និង​ចាប់ផ្តើម​កំរើក​ឡើង​វិញ ក្រោយ​ពី​ឈប់​មេឃ​ភ្លៀង ជា​យូរថ្ងៃ​។​
​ជា​រៀងរាល់ថ្ងៃ​ភ្ញៀវ​អន្តរជាតិ​ដែល​ស្រឡាញ់​ធម្មជាតិ របៀប​ដំណើរ​កំសាន្ត​ផ្សងព្រេង ក្នុង​ព្រៃ​ដើម្បី​បាន​ម​មើលឃើញ សត្វព្រៃ នឹង​ព្រៃឈើ​ធំ ដែលជា​ជំរក​ដល់​ពពួក​សព្វ​សត្វ​ទាំង​តូច​ទាំង​ធំ គាត់​ឃើញ​សកម្មភាព​ដឹកជញ្ជូន ដោយ​មធ្យោបាយ នេះ​ពិតជា​ប្រថុយ​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​ណាស់​។​
​រឿង​ដែល​ធ្វើអោយ​ភ្ញៀវ​បរទេស​ម្នាក់​ក្នុង ចំណោម​៥​នាក់ បាន​ចោទសួរ​ដល់​អ្នក​នាំ​ផ្លូវ ឬ​មគ្គុ​ទេសថា ហេតុ​អី​បានជា មិន​មាន​ស្ថាប័ន​ណា ទប់ស្កាត់​បទល្មើស បែរជា​បណ្តោយ​អោយ​កាប់​ឈើ​សេរី​ដូច្នេះ​? បើ​គ្មាន​ការទប់ស្កាត់​ដូច្នេះ តើ​ព្រៃឈើ សំរាប់​ប្រធានបទ អេកូ ទេសចរណ៍ ( Eco-Tour) សង្ឃឹម​លើ​អ្វី​បើ​គ្នាន​ព្រៃឈើ​? ធម្មជាតិ សំរាប់​ចំលើយ​ជូន​ដល់​ភ្ងៀវ​មាន​តែ​ឆ្លើយ​បែប​យ៉ាង​ខ្លី គឺ​មកពី​ការ​បើកដៃ ពី​ឈ្មួញ​ធំៗ​ក្នុង​ខេត្ត​ជា​អ្នកបញ្ជា​ទិញ ៕
64372 64373

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya