ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ករណី​ប្រើ​អំពើហិង្សា ជនល្មើស​គឺ​ជា​បងថ្លៃ​ជីដូន​មួយ​ខាង​ប្តី​ ​

ករណី​ប្រើ​អំពើហិង្សា ជនល្មើស​គឺ​ជា​បងថ្លៃ​ជីដូន​មួយ​ខាង​ប្តី​ ​

ត្បូងឃ្មុំ ៖​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ សមត្ថកិច្ច​ជំនាញ ព្រហ្មទណ្ឌ នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ខិតខំ​ធ្វើ​ការស្រាវជ្រាវ​ស៊ើបអង្កេត យ៉ាង​យកចិត្តទុកដាក់ រហូត​រកឃើញ​ជនល្មើស ដែល​ធ្វើ​សកម្មភាព ទៅលើ​ជនរងគ្រោះ ពាង ស្រីអូន​គឺ​ឈ្មោះ​ឡេង ស្រី អាយុ​៤៥​ឆ្នាំ ភេទ​ស្រី ដែល​ត្រូវ​បងថ្លៃ​ជីដូនមួយ របស់​ជនរងគ្រោះ ជា​អ្នកប្រព្រឹត្ត​ផ្ទាល់ តែ​ម្នាក់​គត់ ហើយ​បំភ្លៃ​ភ័ស្តុតាង ដោយ​យក​ក្រមា និង​ខោ ចង​ជើង​ដៃ​ខ្លួន​ប្រឌិត​ថា ជនល្មើស​ជា​មនុស្ស​នៅ​ខាងក្រៅ​ជា​អ្នក​ធ្វើ​សកម្មភាព​លើ​ជនរងគ្រោះ ពាង ស្រីអូន​។ បច្ចុប្បន្ន ជនល្មើស​ឈ្មោះ​ឡេង ស្រី សមត្ថកិច្ច​បាន​ឃាត់ខ្លួន នៅ​ព្រំដែន​វៀតណាម​ច្រក​ត្រពាំងផ្លុង​បញ្ជូនមក​អធិការដ្ឋា​ន​នគរបាល​ស្រុក ចាត់ការ​តាមច្បាប់ ។​
សមត្ថកិច្ច​បាន​វែកមុខ និង​ឃាត់ខ្លួន​ស្ត្រី​ជនល្មើស ត្រូវ​ជា​បងថ្លៃ​ជីដូនមួយ​ខាង​ប្តី របស់​ជនរងគ្រោះ នៅ​ព្រំដែន​វៀតណាម ចំណុច​ច្រក​ត្រពាំង​ផ្លុង នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥ បន្ទាប់​ពី​បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល នៅ​ប្រទេស​វៀតណាម​នោះ​។​
​លោក វរសេនីយ៍ត្រី ឡុង សារិន អធិការរង​ទទួល​ផែន​យុត្តិធម៌​ស្រុក​ត្បូងឃ្មុំ បានឲ្យដឹងថា កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ឈ្មោះ ពាង ស្រីអូន ស្ថិតក្នុង​ភូមិ​សំពៅ​ផុស​ថ្មី ឃុំ​ជី​រោទី​២ ស្រុក​/​ខេត្ត​ត្បូងឃ្មុំ មាន​ជន​មិន​ស្គាល់​មុខ ធ្វើ​សកម្មភាព វាយតប់​ទាត់​ធាក់ និង​ប្រើ​ឧបករណ៍​ម្ជុល​សឺ​រុំាង​ពេទ្យ ចាក់​លើ​ជនរងគ្រោះ ឈ្មោះ ពាង ស្រីអូន ហៅ​ឡី ភេទ​ស្រី អាយុ​២៩​ឆ្នាំ មាន​ប្តី​ឈ្មោះ លី នី​ន អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ បណ្ដាលឲ្យ​រងរបួស​ចំ​នួន​៣​កន្លែង​រហូត​ក្រុមគ្រួសារ​ដឹក​យកទៅ​សង្គ្រោះ និង​ព្យាបាល​ដល់​ប្រទេស​វៀតណាម ហើយ​ប្រជាពលរដ្ឋ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​ការ​ប្រឌិត​របស់​ជនល្មើស ថា មាន​ជន​មិន​ស្គាល់​មុខ​ធ្វើ​សកម្មភាព ប៉ុនប៉ង​ធ្វើ​មនុស្សឃាត និង​ប្លន់​ទ្រព្យសម្បត្តិ​ផ្ទះ​ឈ្មោះ ពាង ស្រីអូន ៕

Nita-5-A-18-Full-700x400

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya