ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » មេព្រៃ​មួយរូប រង​ការ​ចោទថា រត់ការ​ឈើ​ប្រណីត​ប្រភេទ​រថយន្ត​ខ្នាត​ធំ យី​ឌុប

មេព្រៃ​មួយរូប រង​ការ​ចោទថា រត់ការ​ឈើ​ប្រណីត​ប្រភេទ​រថយន្ត​ខ្នាត​ធំ យី​ឌុប

រតនគិរី​៖ មន្ត្រី​មេព្រៃ​មួយរូប​រង​ការ​ចោទថា បាន​រត់ការ​ឈើ​ប្រណីត​ខុសច្បាប់ ប្រភេទ​រថយន្ត​ខ្នាត​ធំ​យី​ឌុប ដែល​កន្លងមក គយ​ចល័ត​ចាប់​បាន​រថយន្ត​មួយ​គ្រឿង​យក​មក​រក្សាទុក​នៅ​ទីស្នាក់ការ​គយ​នឹង​រដ្ឋាករ​ខេត្ត​រតនគិរី នេះ​បើ​តាម​សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​៤​ធ្នូ ២០១៥ ។​
​គួររំលឹកថា​កាលពី​ថ្ងៃទិ​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ មាន​ករណី​គយ​ចល័ត​បាន​ស្ទាក់​រថយន្ត​យី​ឌុប​ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​3A-0053​ចាប់​លើ​ផ្លូវជាតិ​លេខ​៧៨ ស្ថិតនៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ ដឹកនាំ​ដោយ​លោក​ព្រាប គា​រ៉ា ជំនួយការ​នាយដ្ឋាន​គ​យ និង​ស្រាវជ្រាវ​បទល្មើស​គយ ហើយ​នៅក្នុង រថយន្ត​យី​ឌុប​មាន​សុទ្ធតែ​ឈើប្រណិត​ប្រភេទ​ធ្នុង​សរុប​ចំនួន​ជាង​៣០​ម៉ែត្រគូប ឈើ​ធ្នុង​ពាក់កណ្តាល ក្រញូង​ពាកកណ្តាល​។ ទាក់ទិន​ករណី​ខាងលើ​ត្រូវ​បាន​ត្រូវ​បាន​រដ្ឋបាល​ព្រៃឈើ​អោយ​ដឹងថា​ការបង្ក្រាប​ឈើប្រណិត​ឆ្លងដែន​នេះ​គឺ​ខាង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​អត់​បាន​លួ​កដៃ​ជាមួយ​ស្ថាប័នគយ​នោះឡើយ ស្ថាប័នគយ​គេ​ចាត់ការ​តាម​វិធី​ច្បាប់​របស់​គយ​។​
​បច្ចុប្បន្ន​រថយន្ត​យី​ឌុប​នោះ​ខាង​គយ​មិនបាន​អោយ​ពត៌មាន​លំអិត​ចំនួន​ឈើ​អោយ​ខាង​សារពត៌មាន​ដឹង​នោះទេ គ្រាន់​តែ​ពេល​នេះ​ឈើ​លើក​ចេញពី​ក្នុង​ឡាន​ពាក់កណ្តាល នៅសល់​ពាក់កណ្តាល​ទៀត​នៅក្នុង​រថយន្ត​នៅ​ឡើយ​គឺ​រក្សា​ទុក​នៅ​សាខា​គយ​និង​រដ្ឋ​ករ​ខេត្ត​រតនគិរី​។​
​បើ​តាម​ប្រភព​ពត៌មាន​ពី​សមត្ថកិច្ច​ច្រកទ្វារ និង​សមត្ថកិច្ច​យាម​តាម​ដងផ្លូវ​បាន​ឲ្យ​ដឹ​ថា​រថយន្ត​ចំនួន​២​យី​ឌុប​គយ​ចល័ត​ចាប់បាន​តែ​មួយ​គ្រឿង ដោយ​មួយគ្រឿង​ទៀត​ចេញ​ផុត​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​៧​ព្រឹក​។ រថយន្ត​យី​ឌុប​ដែល​គយ​ចល័ត​ចាប់បាន​នោះ​គឺ​ឈ្មោះ ជា កុណា​រ៉ា អតីត​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រុង​បាន​លុង តែ​នៅ​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៥ ត្រូវបាន​ផ្លាស់ប្តូរ​តំណែង​ទៅធ្វើ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​វ៉ើន​សៃ ជា​អ្នក​រត់ការ​រថយន្ត​យី​ឌុប​ទាំង​២​គ្រឿង​ផ្ទុក​ឈើប្រណិត​ខុសច្បាប់​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ដែល​គយ​ចល័ត​ចាប់បាន​តែ​១​គ្រឿង​គត់ លោក​មេព្រៃ​រូប​នោះ​រត់​ការ​សមត្ថកិច្ច​តាម​ដងផ្លូវ​ចោះៗ​រត់​មិន​គ្រប់​ស្ថាប័ន​នោះ​ទេ​ទើប​សមត្ថកិច្ច​គយ​ចល័ត​ចាប់បាន​តែ​ម្តង​។
​ប្រភព​ដដែល​បាន​បន្តទៀតថា​មិន​ត្រឹមតែ​រត់ការ​ឈើប្រណិត​ខុសច្បាប់​ម្យ៉ាង​ទេ ថែមទាំង​យក​ឈ្មោះ​ថ្នាក់ដឹកនាំ​ខេត្ត​កំរាម​សមត្ថកិច្ច​តាម​ដងផ្លូវ​ទៀតផង ហើយ​លោក​ជា កុណា​រ៉ា ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មាន​តួនាទី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ការពារ​ប្រយោជន៍​ជាតិ បែរ​មក​រួម​ដៃ​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ព្រឹត្ត​បទល្មើស​។ ដោយឡែក​លោក​ជា កុណា​រ៉ា អ្នក​សារពត៌មាន​យើង​មិន​អាច​សុំ​ធ្វើការ​បំភ្លឺ​បាន​ដោយ​ទូរស័ព្ទ​ទៅ​លោក​អត់​ចូល​៕
05-12-201564361 64362

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya