ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​មនុស្ស​២​នាក់ ករណី​ឆក់​កាបូប​បាន​សម្រេច គេច​មិន​រួច

ប៉ូលិស​ចាប់ខ្លួន​មនុស្ស​២​នាក់ ករណី​ឆក់​កាបូប​បាន​សម្រេច គេច​មិន​រួច

ភ្នំពេញ​៖ កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី ៥​ខែ​ធ្នូ​២០១៥ ជនសង្ស័យ​២​នាក់ បានធ្វើ​សកម្មភាព​ឆក់​កាបូប​យួរដៃ​ពី​ស្ត្រី​2​នាក់ ខណ​:​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​គោករ​ការចាប់​ឃាត់​ខ្លួន បាន​ភ្លាមៗ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ស្វាយចេក​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ​។​
​ជនសង្ស័យ​ដែល​ចាប់ខ្លួន​ទី​១-​ឈ្មោះ​ចាន់ រតនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ទួលគោក​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ និង​មាន​ស្រុកកំណើត​ភូមិ​វិហា​សួរគ៌ ឃុំ​វិហារ​សួរគ៌ ស្រុក​ខ្សាច់កណ្តាល​ខេត្ត​កណ្តាល ជា​អ្នកបើក​ម៉ូតូ និង​ជនសង្ស័យ​ទី​២-​ឈ្មោះ​គឹម ហ៊ួយ​ម៉េង ហៅ​ម៉េវ អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​
​ចំណែក​ដើមបណ្តឹង​ជា​ជនរងគ្រោះ​ឈ្មោះ​ហ៊ាន ម៉េង​ជា ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ​។​
​បើ​ជន​រងគ្រោះ​ឈ្មោះ​ហ៊ាន ម៉េង​ជា បាន​ប្រាប់ថា មុនពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម សេ​125 ពណ៌​ព្រីង​ទុំ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AK-4494 ពីរ​នាក់​ម្តាយ​ឈ្មោះ​សៀង មុំ អាយុ​51​ឆ្នាំ ចេញមក​ពី​ផ្សារ​សែន​សុខ ក្នុង​សង្កាត់​ឃ្មួញ គោលបំណង់​ត្រឡប់មកផ្ទះ​វិញ ដោយ​ជិះ​ម៉ូតូ​ឌុប​គ្នា ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណ​:​មកដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​YAMAHA ពណ៌​ស លាយ​ខៀវ ពាក់​ស្លាក់​លេខ កណ្តាល​1S-3312​ជិះ​មក​ក្បែរ រួច​ជនសង្ស័យ​ដែល​អង្គុយ​ខាងក្រោយ បាន​លូកដៃ​ឆក់​យក​កាបូប​យួរដៃ ពណ៌​ទឹកប្រាក់ ដែល​ជនរងគ្រោះ​បានដាក់​កៀប​និង​ទូក​ម៉ូតូ ។​
​ក្រោយ​ពី​ឆក់​បាន​ហើយ​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​ច​ខ្លួន​តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​ក៍​ដេញចាប់​ជាមួយ​សមត្ថកិច្ច​បាន​តែ​ម្តង​។ តាម​សំដី​សមត្ថកិច្ច​បាន​ប្រាប់ថា ក្រោយ​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ហើយ បាន​ជិះ​ម៉ូតូ​មក​ជួប​កំលាំង​សមត្ថកិច្ច​ប៉ុស្តិ៍​កំពង់​ល្បាត​ពេល​ហៅ​អោយ​ពួក​វា​ឈប់ ពួក​វា​មិន​ព្រម​ឈប់​ទេ ពេលនោះ សមត្ថកិច្ច​ក៍​ដេញចាប់​ជាមួយ​ប្រជាពលរដ្ឋ​ឃាត់​បាន​នៅ​ចំណុច​វត្ត​ជុំ ក្នុង​ភូមិ​គោក​រការ សង្កាត់​គោក រការ ខណ្ឌ​ព្នែក​ព្នៅ ហើយ​ត្រូវបាន​ប្រជាព​ក​រដ្ឋ ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​សល់​តែ​ដង្ហើមចង្រិត ក្រោយមក​សមត្ថកិច្ច​ក៍​នាំយក​មក​ដល់​ប៉ុស្តិ៍ ។​
​ប្រភព​ដដែល​បាន​ប្រាប់ទៀតថា ក្រោយ​កមក​ដល់​ប៉ុស្តិ៍​បាន​ឆែក​នៅជាប់​ខ្លួន​ជនសង្ស័យ​ឈ្មោះ គឹម ហ៊ួយ​ម៉េង ហៅ​ម៉េវ ឃើញ​មាន​ដែក​ចុង​ស្រួច​សំរាប់​កាច់ក​ម៉ូតូ​ចំនួន​1​និង​កូនសោរ​ទីប​លេខ​8​ចំនួន​1 សោរ​ម៉ូតូ​ចំនួន​2 និង​បាន​ដកហូត​កាបូប​ប្រគល់​អោយ​ម្ចាស់​វិញ​៕

05-12-201564351 6435464352

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya