ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​គ្រឿងញៀន ១​កញ្ចប់​តូច ​

ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​គ្រឿងញៀន ១​កញ្ចប់​តូច ​

ភ្នំពេញ​៖ នៅវេលា​ម៉ោង ១៧​និង​០០​នាទី ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥ កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ រាជធានី​ភ្នំពេញ (​ការិយាល័យ​គ្រឿងញៀន​) ឃាត់​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ម្នាក់ នៅ​ចំណុច​ផ្លូវ​សហព័ន្ធរុស្ស៊ី ម្តុំ​ក្តាន់​ពីរ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រា​ធានី​ភ្នំពេញ​។ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ អ៊ុំ នី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​ចែកចាយ​គ្រឿងញៀន ស្នាក់នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រឹបអូស​បាន​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស ១​កញ្ចប់ នៅ​ចំណុចម្តុំ​ក្តាន់​ពីរ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ។​
​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន បញ្ជូន​ទៅ​កាន់​ទី​បញ្ជាកា​រដ្ឋា​ន ដើម្បី​កសាង​សំណុំរឿង​៕

that-0983

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya