ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​ ​

ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​ ​

បាត់ដំបង ៖​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី ព្រលប់​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥​ស្ថិតក្នុង​ភូមិ​រំចេក​៣ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង រវាង​រថយន្ត​ដឹក​មាន់ ទា​ធុន​២​តោន​កន្លះ ពាក់​ស្លាក​លេខ កំពង់ចាម 2A-1867 ជាមួយនឹង​ម៉ូតូ​ម៉ាក​ឌ្រី​ម​០៦​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1A-6546 ក្នុងទិសដៅ​ច្រាស់​គ្នា​។​
​នៅ​មុន​ពេល​គ្រោះថ្នាក់​ចរាចរ​នោះ​កើតឡើង គឺ​មាន​រថយន្ត​មួយ​គ្រឿង​សម្រាប់​ដឹក​មាន់ ទា បាន​បើកបរ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​ទៅដល់​ត្រង់​ចំណុច​កើតហេតុ ដែល​នៅ​ទីនោះ គឺ​មាន​រោងការ​មួយ​ដែល​ត្រូវបាន​សាងសង់​ឡើង​នៅលើ​ចំណែក​ផ្លូវ​មួយ​ផ្នែក ដែល​ធ្វើឲ្យ​រថយន្ត​នេះ ត្រូវ​ព្យាយាម​បើក​គេច ពី​រោងការ​នោះ​ហើយ​បាន​យក​ចង្កូត​ទៅ​ខាងឆ្វេង គាប់​ជួន​ពេល​នោះ​ដែរ ក៏​មាន​ម៉ូតូ​មួយគ្រឿង​ដែល​កំពុង​បើកបរ​ក្នុងទិសដៅ​ច្រាស់​គ្នា បាន​បុក​យ៉ាង​ពេញទំហឹង​ទៅលើ​ក្បាល​រថយន្ត​ធ្វើឲ្យ​អ្នកបើកបរ​ម៉ូតូ​រងគ្រោះ ទៅ​លើ​ផ្ទៃមុខ​នឹង​ដើមទ្រូង​ស្លាប់​ភ្លាម​មួយ​រំពេច​៕

2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya