ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន រំលឹក​ស្នេហ៍​ស្មោះ​ជាមួយ​ភរិយា ខួបអាពាហ៍ពិពាហ៍​ឆ្នាំ​ទី​៤០ ​

នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន រំលឹក​ស្នេហ៍​ស្មោះ​ជាមួយ​ភរិយា ខួបអាពាហ៍ពិពាហ៍​ឆ្នាំ​ទី​៤០ ​

ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន ដែល​ចូលចិត្ត​ផ្សាភ្ជាប់​ខ្លួន​ទៅ​នឹង​អនុស្សាវរីយ៍​ពី​អតីតកាល​នោះ នៅ​ថ្ងៃ​សៅរ៍ ចុង​សប្ហាហ៍​នេះ ក៏​បាន​រំលេច​នូវ​អនុស្សាវរីយ​ដ៏​ផ្អែមល្អែម​និង​ល្វី​ជូ​ចត់ រវាង​គូ​ស្វាមី​ភរិយា​របស់​សម្តេច ចាប់តាំងពី​ចាប់ដៃគ្នា ក្នុងចំណោម​អាពាហ៍ពិពាហ៍ ម្តង​១៣​គូ អំឡុង​សម័យ​ខ្មែរក្រហម​។​
​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​សង្គម​ហ្វេ​សប៊ុក សម្តេច​តេជោ សរសេរ​រៀបរាប់ថា ៖ ថ្ងៃ​សំរាក​ចុង​សប្តាហ៍​នេះ ខ្ញុំ​វិល​ទៅរក​បញ្ហា​ទាក់ទង​និង​ក្រុមគ្រួសារ​ជា​បន្ត​ទៀត​។ សល់​ពេល​១​ខែ​ទៀត​ខួប​៤០​នៃ​ថ្ងៃ​រៀបការ​ម្តង​១៣​គូរ​របស់ខ្ញុំ​និង​ភរិយា​នឹង​មកដល់ (៥​មករា​១៩៧៦-៥​មករា​២០១៦) ខ្ញុំ​នឹង​សរសេរ​លំអិត​ផ្សាយ​តាម Facebook នេះ​នូវ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​សំរាប់​យុវជន យុវនារី​២​រូប ដែល​ប្រឹង​ត្រដរ​រស់​សំរាប់​ខ្លួនឯង​ផង និង​រួមចំណែក​ដើម្បី​ការរស់រាន របស់​ប្រជាជន​កម្ពុជា​ផង​។​
​សម្តេច បាន​រៀបរាប់​បន្ថែមថា  ខ្ញុំ​តែងតែ​គិត​ថា​អ្វី ដែល​ខ្ញុំ​និង​ភរិយា​ខ្ញុំ បាន​ឆ្លងកាត់​គឺ​ពុំ​គួរ​ឱ្យ​ជឿថា ខ្ញុំ​អាច​មានជីវិត​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ឡើយ​។ ជីវិត​យុទ្ធជន​ក្នុង​ភ្លើងសង្គ្រាម ពិសេស​ក្នុង​របប​ប្រល័យ​ពូជ​សាសន៌ ដែល​យើង​ត្រូវ​តស៊ូ​ផ្ដួលរំលំ​វា ដោយ​យក​ជីវិត​ធ្វើ​ដើមទុន មិនមែន​ជា​រឿង​សាមញ្ញ នោះឡើយ​។ ជីវិត​ប្តី​ប្រពន្ធ​បន្ទាប់ពី​រៀបការ​គ្មានទេ​ដែល​ហៅថា​សេចក្តីសុខ​។ ស្លាប់​កូន​ទី​១​និង​បែក​គ្នា​ក្នុង​ពេល​កូន​ទី​២​នៅក្នុង​ផ្ទៃ​ម្តាយ​៥​ខែ រហូត​ជួបគ្នា​ជា​ថ្មី​ដែល​កូន​ហៅ​ខ្ញុំ​ថា​ពូ​រយះពេល​២​ខែ សុទ្ធតែ​រឿងរ៉ាវ​មិន​គ្រាន់តែ​សំរាប់​ខ្ញុំ​និង​ភរិយា​ប៉ុណ្ណោះ​ទេ តែ​នេះ​ជា​រឿងរ៉ាវ​ដែល​បាន​កើតឡើង​សំរាប់​ប្រជាជន​ទូទាំង​ប្រទេស​។​
​សម្តេច​តេជោ សរសេរ​បន្តទៀតថា “​ទុក្ខ​ស្រីប្តី​ព្រាត់ បាន​ផ្តល់​ឱ្យ​ខ្ញុំ​និង​ភរិយា ធ្លាក់​មក​នូវ​ទឹកភ្នែក​រាប់​លាន​ដំណក់ តែ​ទឹកភ្នែក​នេះ​ក៏​នាំមក​នូវ​ការរស់រាន មានជីវិត​សំរាប់​ប្រជាជន​នៅ​ទូទាំង​ប្រទេស រាប់​ទាំង​ក្រុម​គ្រួសារ​ខ្ញុំ​ដែរ​។ ចាប់ផ្តើម​ពី ប្តី​ប្រពន្ធ​វ័យក្មេង​២​នាក់ ពេលនេះ​យើង​មាន​កូនចៅ​យ៉ាងច្រើន​ដែល​ខ្ញុំ​សុំ​បង្ហាញ​នូវ​រូបថត​អំពី​កូនបង្កើត កូនប្រសារ និង​ចៅៗ​របស់ខ្ញុំ​ដែល​មាន​ភ្ជាប់​មក​ជាមួយ​នេះ​ស្រាប់ ដែល​ក្នុងនោះ​ក៏​មាន​រូបថត​ខ្ញុំ​និង​ភរិយា នៅ​ក្នុង​វ័យ​ក្រោម​២០​ឆ្នាំ ដែល​បងប្អូន​មួយចំនួន មិន​ធ្លាប់​បានឃើញ​”៕

SP0040 SP0034 SP0035 SP0036 SP0037 SP0039

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya