ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​បុរស​២​នាក់ ករណី​រក្សាទុក​គ្រឿងញៀន​ ​

ប៉ូលិស​ចាប់ខ្លួន​បុរស​២​នាក់ ករណី​រក្សាទុក​គ្រឿងញៀន​ ​

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​០៤​ខែ​១២​ឆ្នាំ​២០១៥ វេលា​ម៉ោង​២១​និង​៥០​នាទី នៅ​ចំណុច​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ។​
​ជនសង្ស័យ​០២​នាក់ (​ឃាត់ខ្លួន​)៖ ១-​ឈ្មោះ អ៊ី​ត ពៅ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង ។​
២-​ឈ្មោះ ថា ប្រុស​តូច (​ប៉ោង​) ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ក្បាលកោះ​តូច ឃុំ​តា​លន់ ស្រុក​ស្អាង ។​
​វត្ថុតាង​ចាប់យក ៖-​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​គ្រឿងញៀន (​ម៉ា​ទឹកកក​) ០២​កញ្ចប់ ម៉ូតូ ០១
​គ្រឿង មិន​ស្គាល់​ម៉ាក (​ម៉ា​សីុនម៉ាក​ហុងដា​) គ្មាន​ផ្លាកលេខ និង​កញ្ចប់​បារី​សេក ពណ៌​ខៀវ​០១​។​
​កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង បាន​ល្បាត​ចំណុច​ផ្លូវ​ជាតិ​លេខ​២១B ប្រទះ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​មាន​គ្នា ០២​នាក់ នៅ​ចំណុច​កើតហេតុ​ខាងលើ បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យ​អ្នក​ទាំង​០២ រកឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក ០២​កញ្ចប់​នៅក្នុង​កញ្ចប់​បារី​សេក ពណ៌​ខៀវ លាក់​ក្នុង​ម៉ូតូ ហើយ​បាន​ឃាត់ខ្លួន​ជន​​សង្ស័យ​ទាំង​០២​នាក់ រួម​ទាំង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕
11225214_1938504793041198_5324932570302794619_n 12342495_1938510886373922_2736695412838253896_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya