ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » ស្លាប់ ៦​នាក់ និង​២០​នាក់​ទៀត​រងរបួស ក្នុង​ហេតុការណ៍ គ្រោះថ្នាក់ ចរាច​រណ៍ ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ​

ស្លាប់ ៦​នាក់ និង​២០​នាក់​ទៀត​រងរបួស ក្នុង​ហេតុការណ៍ គ្រោះថ្នាក់ ចរាច​រណ៍ ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ​

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ១២​លើក (​យប់ ៨​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៦​នាក់ (​ស្រី​ម្នាក់​) របួសធ្ងន់ ១២​នាក់ (​ស្រី ២​នាក់​) របួសស្រាល ៨​នាក់ (​ស្រី​ម្នាក់​) និង​មិន​ពាក់មួក​ពេល​គ្រោះ​ថ្នាក់​មាន ២០​នាក់ (​យប់ ១៥​នាក់​)​។​
​យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​សណ្ដាប់ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បានឲ្យដឹងថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប ១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៤​គ្រឿង រថយន្ត​ធុន​តូច ១​គ្រឿង យាន​ផ្សេងៗ ៣​គ្រឿង និង​អ្នក​ថ្មើរជើង​២​នាក់​។​
​គួររំលឹកថា មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន ៨​លើក បត់​គ្រោះថ្នាក់ ២​លើក និង​មិន​គោរព​សិទ្ធ ២​លើក​។​
​សូមបញ្ជាក់​ថា រថយន្ត​ពិន័យ​សរុប​ចំនួន ១៥៩៩​គ្រឿង (​រថយន្ត​ធំ ៩៤២​គ្រឿង​) ស្មើនឹង ១៦០៤​ករណី ល្មើស​ក្រដាស​ស្នាម​មាន ៨៥៤​គ្រឿង ស្មើនឹង ៨៥៩​ករណី ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៧៤៥​គ្រឿង ស្មើនឹង ៧៤៥​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១១៩៤​គ្រឿង ៕

12239963_1659926307612551_7165547728164894896_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya