ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​គេ​ដាក់​ថ្នាំ​សណ្តំ យក​លុយ​អស់​៤​ពាន់​ដុល្លារ

ស្ត្រី​ម្នាក់​គេ​ដាក់​ថ្នាំ​សណ្តំ យក​លុយ​អស់​៤​ពាន់​ដុល្លារ

បន្ទាយមានជ័យ​៖ មាន​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ថ្ងៃ​ទី​៤​ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​ខណៈ​មាន​ស្ត្រី​ម្នាក់​ដែល​សតិ​មិនល្អ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ផ្លុង​ចោល នៅ​ផ្តុំ ក្រោយ​ទីលាន​បាល់ទាត់​វិទ្យាល័យ​សម្ដេចឪ ក្នុងភូមិ​តារាង​បាល់​សង្កាត់ កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​
​យោង​តាម​សម្តី​សាច់ញាតិ​បាន​ប្រាប់​អ្នក យក​ពត៌មាន​យើង​ថា​ស្ត្រី​ដែល​មាន​សភាព​រវើរវាយ​ខាងលើ​មាន ឈ្មោះ អូន មុំ អាយុ​ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ឬ​ស្សី សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ​។ នៅពេលដែល​គេ​ប្រទះឃើញ​នេះ​គឺ​រូបគាត់​មាន​សភាព​រវើរវាយ​អារម្មណ៍​ក៏​មិន​ប្រក្រតី​បាត់បង់​ស្មារតី​ទំនងជា​ត្រូវ​ថ្នាំ​សណ្តំ​ទើប​នាំយក​មក​មន្ទីរពេទ្យ​ឯកជន​។​
​ក្រោយ​មាន​ការពិនិត្យ​និង​ព្យាបាល​ពី​ក្រុមគ្រូពេទ្យ​ទើប​ស្ត្រី អូន មុំ បាន​ប្រាប់ថា​មាន​គេ​ដាក់​ថ្នាំ គាត់​យក​លុយ​អស់​៤​ពាន់​ដុល្លា​ខណៈ​ដែល​គាត់​ទើប​តែ​បើក​ពី​ធនាគារ​អេស៊ីលីដា​ថ្មីៗ​។​
​ស្ត្រី​រងគ្រោះ​បាន​បន្តថា​លុយ​ដែល​គេ​យក​ទៅ​នោះ​គឺជា​លុយ​ដែល​ធនាគារ​ហៅ​អោយ​មក​យក​បន្ទាប់ពី​គាត់​បាន​បំពេញ​លក្ខណ័​ខ្ចី​យក​ទៅ​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត​។ ពេល​ទទួល​លុយ​រួចរាល់​គាត់​ក៏​បាន​ដើរចេញ​មិន​ទាន់​ផុត​ក្លោងទ្វារ​ផង​ក៏​មាន​គេ​ទះ​ស្មារ​គាត់​ហើយ​ក្រោយមក​គាត់​មិន​ចាំ​អ្វី​ទាំងអស់​។​
​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន ចុះ​មកដល់​កន្លែងកើតហេតុ​និង​បាន​សាកសួរ​ស្ត្រី​រងគ្រោះ​ជំវិញ​ករណី​ដាក់​ថ្នាំ​នេះ​ដែរ​បន្ទាប់មក​ក៏​បាន​សុំ​អោយ​ខាង​ធនាគារ​អេស៊ីលីដា​ធ្វើ​ការសហការ​ដោយ​សុំ​ពិនិត្យ​លើ​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​រក​មុខ​អ្នកដៃដល់​ក្នុង​រឿង​នេះ​៕

d64312 d64314

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya