ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​បាន​ម៉ាក​ទឹក​ក ១១​កញ្ចប់ និង​ថ្នាំ​ពណ៌​ផ្កាឈូក ១២​កញ្ចប់ ​

ប៉ូលិស​បង្ក្រាប​បាន​ម៉ាក​ទឹក​ក ១១​កញ្ចប់ និង​ថ្នាំ​ពណ៌​ផ្កាឈូក ១២​កញ្ចប់ ​

កណ្តាល​៖ ប្រតិបត្តិការ បង្ក្រាប់​គ្រឿងញឿន របស់​នគរបាល​ស្រុក​កោះធំ ២​កន្លែង​ផ្សេង​គ្នា ត្រឹម​តែ​រយៈពេល​១​ម៉ោង ប៉ុណ្ណោះ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ បង្ក្រាប់បាន​ជនសង្ស័យ​៧​នាក់ រួម​ទាំង​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹក​ក​១១ កញ្ចប់ ធំ​១​កញ្ចប់ និង​ថ្នាំ​ពណ៌​ផ្កាឈូក​ចំនួន​១២​កញ្ចប់ រួមទាំង​សម្ភារៈ​ប្រើប្រាស់​មួយចំនួនទៀត ។ ប្រតិបត្តិការ​ទី​១ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង ១១ និង ២០ នាទី​ថ្ងៃត្រង់​ថ្ងៃ ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល ។​ក្នុងនោះ ធ្វើការ​បង្ក្រាប​បាន​ជនសង្ស័យ ចំនួន​៥​នាក់ ទី​១-​ឈ្មោះ ឡុង រដ្ឋា ភេទ ប្រុស អាយុ​២៧​ឆ្នាំ​មាន​ទីលំនៅ ភូមិ​ព្រែក​ស៊ឹង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ​មិន​ពិតប្រាកដ ចាប់​ឃាត់ខ្លួន​។ ទី​២-​ឈ្មោះ ង្វៀង យុាំង​ដាំង ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ វៀតណាម ទីលំនៅ​ផ្ទះ​ជួល ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ លក់ដូរ (​ចាប់​ឃាត់ខ្លួន​) ។​
​ទី​៣-​ឈ្មោះ អុល តាប់ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត កណ្ដាល មុខរបរ មិន​ពិតប្រាកដ (​រត់គេចខ្លួន​) ។ ទី​៤-​ឈ្មោះ ណា​ម ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ វៀតណាម ទីលំនៅ​ផ្ទះ​ជួល​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ មិន​ពិតប្រាកដ (​រត់គេចខ្លួន​) ។​
​ទី​៥-​ឈ្មោះ វុ​ធ សាង ភេទ ប្រុស អាយុ ២៥ ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ មិន​ពិតប្រាកដ (​រត់គេចខ្លួន​) ។ ក្នុង​នោះ​កម្លាំង​សមត្ថកិច្ច បាន​ដកហូត​បាន​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន ០៤ កញ្ចប់​តូច និង​ថ្នាំញៀន​គ្រាប់​ពណ៌​ផ្កាឈូក ១២ កញ្ចប់​តូច រួមទាំង​សម្ភារៈ​ជក់ និង សម្ភារៈ​វេច​ខ្ចប់​មួយចំនួនទៀត​។​
​ចំណែក​ករណី​ទី​២ ធ្វើឡើង​កាលពី​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​៤​ខែ​ធ្នូ ឆ្នាំ​២០១៥​នៅ ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល ។ បង្ក្រាបបាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហាក់ វណ្ណា​រ៉ា (​ហៅ ត្រេ​ន ) ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅក្នុង ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​រត់ គេចខ្លួន និង​ធ្វើ​ការដកហូត​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន ០៧ កញ្ចប់ (​តូច ០៦ កញ្ចប់​។​ទូរ​សព្ទ័​ដៃ​ចំនួន ០១ គ្រឿង ។ ចំណែក ស្រុក​កោះធំ ខេត្ត​កណ្ដាល ហើយ​បាន​ឃាត់ខ្លួន​បាន ជនសង្ស័យ ម្នាក់ ឈ្មោះ ហាក់ វណ្ណា​រ៉ា​។​
​លោក ឈឿន ឆន អធិការនគរបាល​ស្រុក​កោះធំ បានឲ្យដឹងថា មុន​ពេល​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ ទាំងអស់ លោក​ទទួលបាន​ពត៌មាន ពី​កម្លាំង​មូលដ្ឋាន​ថា​នៅ​ចំណុច​ខាងលើ មាន​ជនសង្ស័យ​ធ្វើ​សកម្ម ភាព​ចែកចាយ គ្រឿងញៀន និង​ប្រើប្រាស់​គ្រឿងញៀន ពេលនោះ​កម្លាំង របស់​បាន​ចុះ​ទៅដល់​កន្លែង កើតហេតុ​រួច​ធ្វើការ​បង្ក្រាប ជនសង្ស័យ​ទាំង​៧​នាក់ រួម​ទាំង​វត្ថុតាង​មួយចំនួន​ផង​ដែរ នាំយកមក កាន់​អធិការដ្ឋាន​ដើម្បី​ធ្វើ​ការសាកសួរ និង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

12289673_197845970554792_1883354506084590474_n 12316676_197845973888125_3705004763201526342_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya