ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អាជា្ញធ​ខណ្ឌមានជ័យ បញ្ចប់​ការ​ដង្ហែរ​ក្បួន របស់​កម្មករ​រាប់រយ​នាក់ ដែល​គ្រោង​ដង្ហែរ ទៅ​ខុ​ទ្ធ កាល័យ​នាយករដ្ឋមន្ត្រី

អាជា្ញធ​ខណ្ឌមានជ័យ បញ្ចប់​ការ​ដង្ហែរ​ក្បួន របស់​កម្មករ​រាប់រយ​នាក់ ដែល​គ្រោង​ដង្ហែរ ទៅ​ខុ​ទ្ធ កាល័យ​នាយករដ្ឋមន្ត្រី

ភ្នំពេញ​៖ ការ​ដង្ហែរ​ក្បួន​របស់​កម្មករ​រាប់រយ​នាក់ ដែល​គ្រោង​ហែរ​ទៅកាន់​ខុទ្ធកាល័យ នាយករដ្ឋមន្ត្រី និង​វិមាន​រដ្ឋ​សភា ឬ​ក្រសួង​ការងារ ត្រូវ​បរាជ័យ បន្ទាប់​ពី​អាជា្ញធ​ខណ្ឌមានជ័យ ចេញមុខ​សម្របសម្រួល កាលពី​ព្រឹក​ថ្ងៃទី​៤​ធ្នូ ២០១៥​នេះ​។​
​លោក ឌី រត្ន័​ខេមរុណ អភិបាលរង​ខណ្ឌ​មានជ័យ ត្រូវបាន​គេ​និយាយថា បាន​ចូលរួម រក​ដំណោះស្រាយ​ជូន​បងប្អូន​កម្មករ 610 នាក់ ដែល​ត្រៀម​ចេញ​ហែល​ក្បួន​ទៅ​ខុទ្ទកាល័យ​សម្តេច​នាយករដ្ឋមន្ត្រី និង ទៅ​រដ្ឋសភា និង ក្រសួង​ការងារ​។​
​ដំណោះស្រាយ​ជូន​កម្មករ​នោះ​មាន​លក្ខណ្ឌ​ការងារ​ចំនួន​៥​ចំនុច ដែល​ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ក្នុងនោះ​លោក ឌី រត្ន័​ខេមរុណ អភិបាលរងខណ្ឌ បាន​ស្នើសុំ​កម្មករ​ទាំងអស់​រក្សា​ភាព​ស្ងៀមស្ងាត់ និង របៀបរៀបរយ​ដោយ​ទុកពេល​អោយ​អាជ្ញាធរ​ដោះស្រាយ ជូន​កម្មករ​នៅ​ម៉ោង ២​រសៀល​ថ្ងៃ​នេះ​ជាមួយ​ថៅកែ​រោងចក្រ ខន ប្រេ​ស ហូល​ឌី​ង​ខាំ​បូឌា សិន បន្ទាប់​មក​កម្មករ​ទាំង​អស់​បាន​ឯកភាពគ្នា វិលត្រឡប់​មក​មុខរោ​ង​ចក្រ​វិញ​ដោយ​មិន​ធ្វើ​ការហែក្បួន​ទៀត​ទេ ៕

04-12-201564231 64233

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya