ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ១​ឆ្នាំ​អាជ្ញាធរ​ថៃ ចាប់​ឃាត់ខ្លួន និង​បញ្ជូន​ពលករ​ខ្មែរ ចំណាកស្រុក ខុសច្បាប់ តាម​ច្រក​ប៉ោយ​ប៉ែត ជាង​៥​ម៉ឺន​នាក់ ​

១​ឆ្នាំ​អាជ្ញាធរ​ថៃ ចាប់​ឃាត់ខ្លួន និង​បញ្ជូន​ពលករ​ខ្មែរ ចំណាកស្រុក ខុសច្បាប់ តាម​ច្រក​ប៉ោយ​ប៉ែត ជាង​៥​ម៉ឺន​នាក់ ​

បន្ទាយមានជ័យ ៖ គ្រាន់តែ​រយៈពេល​១​ឆ្នាំ​២០១៥ ពលករ​ខ្មែរ​ប្រុស​ស្រី ដែល​បាន​ឆ្លងដែន​ខុសច្បាប់ ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់​ឃាត់ខ្លួន និង​បញ្ចូន​ត្រឡប់​ចូល​ស្រុក​ខ្មែរ​វិញ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត សរុប ៥៥.៦២៦​នាក់ ក្នុងចំណោម​ពលករ​ខ្មែរ ដែល​ត្រូវបាន​ចាប់​បញ្ចូន មក មាន​ពលករ ៩០១​នាក់ ក៏​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ផងដែរ​។​
​នេះ​បើ​យោង​តាម​គេហទំព័រ​អគ្គស្នងការដ្ឋាន នគរបាលជាតិ​ដែល​បាន​ដកស្រង ពី​របាយការណ៍​របស់ ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥​។​
​របាយការណ៍​ខាងលើ​បន្តថា ការ​ឆ្លងដែន​ខុស​ច្បាប់​របស់​ពលករ​ខ្មែរ​ត្រូវ​គេ​មើលឃើញថា បាន​លួច​ចាក ចេញ​តាម​ច្រករបៀង និង​ច្រក​អន្តរជាតិ តាមរយៈ​ការអូសទាញ​ពី​មេខ្យល់ និង​ការចាកចេញ​ដោយ​ខ្លួន ឯង​។​
​គ្រាន់តែ​រយៈពេល​១ ឆ្នាំ​២០១៥ នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ទប់ស្កាត់​ពលករ​ខ្មែរ បម្រុង​ទៅ រក​ការងារ​ធ្វើ​ខុសច្បាប់ ចំនួន ៤១​លើក សរុប​ពលករ ៧១១​នាក់ ក្នុងនោះ​ស្រី ២៣៨​នាក់ កុមារ ៧៤​នាក់​។​
​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ បាន​ធ្វើ​ការទប់ស្កាត់​ព​លករ​ខ្មែរ​ប្រុស​ស្រី ចំនួន ៣៨​នាក់​បន្ថែមទៀត ខណៈ​ដែល​ពលក​រទាំង​នោះ ជិះ​រថយន្ត​៣​គ្រឿង ចាកចេញ​ពី​ខេត្ត​កំពង់ធំ កំពង់ឆ្នាំង និង​បន្ទាយ មានជ័យ​ប ម្រុង​ឆ្លងដែន​ខុសច្បាប់ នៅក្នុង​ភូមិសាស្ត្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ និង​ស្រុក សំពៅ​លូន ខេត្ត​បាត់ដំបង​។​
​ពលក​រទាំង​៣៨​នាក់ ក៏​ត្រូវបាន​ដោះលែង​ឲ្យ​ត្រឡប់​ទៅ​ស្រុក​វិញ ក្រោយពី​មាន​ការអប់រំ និង​ឲ្យធ្វើ​កិច្ច សន្យា​បញ្ឈប់​ការ​ឆ្លងដែន​ខុសច្បាប់​តទៅទៀត​នោះ ៕
chanroth015-dec-28

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya