ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​មុខសញ្ញា ចែកចាយ​និង ប្រើប្រាស់ ថ្នាំញៀន ៩​នាក់ ​

ប៉ូលិស​ចាប់​មុខសញ្ញា ចែកចាយ​និង ប្រើប្រាស់ ថ្នាំញៀន ៩​នាក់ ​

ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៥ កម្លាំង​នគរបាល​ខណ្ឌ សហការ​ជាមួយ​កម្លាំង នគរបាល ប៉ុស្តិ ចុះ​បង្ក្រាប​មុខសញ្ញា ចែកចាយ​គ្រឿងញៀន ២​គោលដៅ និង ចាប់ខ្លួន​ជា​បន្តបន្ទាប់​នៅ​២ គោលដៅ​ផ្សេងគ្នា ដកហូត​បាន​ថ្នាំញៀន​៧​កញ្ចប់ ,​ទូរស័ព្ទដៃ និង​សម្ភារៈ​សម្រាប់​ជក់​មួយ ចំនួន ។​
គោលដៅ​ទី​១ ៖ ជនសង្ស័យ​៦​នាក់​ត្រូវ បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​វាល​ស្បូវ និង​ប៉ុស្តិ៍​ព្រែក​ឯង ចាប់ខ្លួនបាន នៅ​យប់​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ដកហូត​បាន​ថ្នាំញៀន​៦​កញ្ចប់ ទូរស័ព្ទដៃ​៤​គ្រឿង និង​ឧបករណ៍​សម្រាប់ ជក់​២​កំប្លេរ ប្រាក់​២​ម៉ឺន​រៀល  ។​
​ជនសង្ស័យ​ទាំង​នាក់​៦​ត្រូវ​កម្លាំង នគរបាល​ចាប់ខ្លួន​នៅ​ចំណុច​ផ្ទះ គ្មាន​លេខ ភូមិ​ទួល​តា​ចាន់​សង្កាត់​ព្រែក ឯង ខណ្ឌ​ច្បារអំពៅ  ។​
​ជនសង្ស័យ ទី​១-​ឈ្មោះ ឡាំ ផល្លា​ហៅ គា ភេទ ប្រុស អាយុ ៣៦​ឆ្នាំ  មុខរបរ រត់​កង់​បី ស្នាក់នៅ​ភូមិ ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ ច្បារអំពៅ ជា​អ្នក​ជួញដូរ​ថ្នាំញៀន ,​ទី​២-​ឈ្មោះ មុំ​ចាន់​រិទ្ធ ភេទ ប្រុស អាយុ ២៩​ឆ្នាំ  គ្មាន​មុខរបរ​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ជា​អ្នក​ជួញដូរ ,​ទី​៣-​ឈ្មោះ យិន ចាន់​ធា​រឿន ភេទ ប្រុស អាយុ ២៥​ឆ្នាំ  មុខរបរ កម្មករសំណង់ ស្នាក់នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ  ខណ្ឌ​ច្បារអំពៅ  ជា​អ្នក​ប្រើ​ប្រើប្រាស់ ,​ទី​៤-​ឈ្មោះ ប៉ុន ចាន់ណា​រា ភេ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់ នៅ ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ ច្បារអំពៅ ជា​អ្នក​ប្រើប្រាស់ ,​ទី​៥-​ឈ្មោះ ញ៉ឹក សង្ឃឹម ភេទ​ប្រុស អាយុ ១៦​ឆ្មាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​១០៣ ផ្លូវ​៦៧ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ជា​អ្នក​ប្រើប្រាស់​,​និង ទី​៦-​ឈ្មោះ យូ​ថៃ​តុង ភេទ​ប្រុស អាយុ​២០​ឆ្នាំ  មុខរបរ លក់ដូរ ស្នាក់នៅ​ភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ជា​អ្នក​ប្រើប្រាស់​។​
​ចំពោះ​គោលដៅ​ទី​២ ៖ ជនសង្ស័យ​៣​នាក់ ទៀត​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែក​ថ្មី​ចាប់ខ្លួនបាន​នៅ​យប់​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំនុច​ក្នុង​រោង​ចាំចំការ​ស្វាយ មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ អំពៅ ដកហូត​បាន​ថ្នាំញៀន​១​កញ្ចប់  សម្ភារៈ​សម្រាប់​ជក់ និង​ឧបករណ៍​មួយចំនួនទៀត ។​
ជនសង្ស័យ​ទាំង​៣​នាក់​មាន​,​ទី​១-​ឈ្មោះ សុង ចាន់ណា ហៅ ចាស់ ភេទ ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ កសិករ ស្នាក់នៅ​ភូមិ​ចំពុះក្អែក  សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​, ទី​២-​ឈ្មោះ មុត រដ្ឋា ហៅ ផ្លូច ភេទ ប្រុស អាយុ ១៩​ឆ្នាំ  មុខរបរ កសិករ ស្នាក់នៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ និង​ទី​៣-​ឈ្មោះ ហង្ស សារិទ្ធ ភេទ ប្រុស អាយុ ៣២​ឆ្នាំ  មុខរបរ កសិករ ស្នាក់នៅ​ភូមិ​របោះ​អង្កា​ញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​៕
Hong-0150

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya